ក្រុមហ៊ុន Lockheed Martin បញ្ចេញយន្តហោះចម្បាំង F-16 Block 70 ដំបូងបង្អស់ និងបានឱ្យដឹងថា កំណែទំនើបបំផុតនេះនឹងត្រូវប្រគល់ឱ្យ ប្រទេសបារ៉ែន។
ក្រុមហ៊ុនការពារជាតិអាម៉េរិក Lockheed Martin កាលពីថ្ងៃទី 22 វិច្ឆិកា បានបង្ហាញវីដេអូស្ដីពីការបញ្ចេញយន្តហោះចម្បាំង F-16 Block 70 ពីរោងចក្រនៅ Carolina ខាងត្បូង។ នេះគឺជា F-16 Block 70 ដំបូងនៅក្នុងចំណោម 16 គ្រឿងដែល ប្រទេសបារ៉ែន បានបញ្ជាទិញ។
Block 70 គឺកំណែទំនើបបំផុតរបស់ F-16 ដែលជាកំណែទី 4 ត្រូវបាន សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តប្រើប្រាស់ច្រើន មុនពេលយន្តហោះបំបាំងកាយជំនាន់ទី 5 បានបង្ហាញវត្តមាន។
Lockheed Martin ឱ្យដឹងថា ទ័ពអាកាសអាម៉េរិក នឹងធ្វើការហោះហើរសាកល្បងដំបូងជាមួយនឹង F-16 Block 70 នៅដើមឆ្នាំក្រោយ មុនពេលប្រគល់ឱ្យ បារ៉ែន។
រោងចក្ររបស់ Lockheed Martin នៅ Carolina ខាងត្បូង កំពុងផលិតយន្តហោះចម្បាំង F-16 ចំនួន 128 គ្រឿង ទៅតាមការបញ្ជាទិញរបស់ ប្រទេសបារ៉ែន ស្លូវ៉ាគី ប៊ុលហ្ការី កោះតៃវ៉ាន់ និងប្រទេសមួយចំនួនទៀតដែលសុំមិនបញ្ចេញឈ្មោះ។ តួលេខនេះអាចឡើងដល់ 136 គ្រឿង បន្ទាប់ពី ហ្សកដានី បានបញ្ជាទិញ 8 គ្រឿង៕