ជំនួយសម្រាប់សកម្មភាពដោះស្រាយបញ្ហាអាកាសធាតុគឺជា «ប្រការសំខាន់ដើម្បីសម្រេចបាននូវការរីកចម្រើនគ្រប់វិស័យ និងជួយដល់ក្រុមមនុស្សដែលងាយរងគ្រោះ ពិសេសគឺនៅតាមបណ្ដាប្រទេសក្រីក្របំផុត»ប្រធានសមាគមធនាគារអភិវឌ្ឍអ៊ីស្លាម (IDBG) សង្កត់ធ្ងន់ដូច្នេះ។
ប្រធាន IDBG លោក Mohamed Al-Jasser ឱ្យដឹងថា បម្រែបម្រួលអាកាសធាតុបន្តជាការគំរាមកំហែងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាសុខភាព និងការរីកចម្រើនរបស់សង្គម។ លោក Mohamed Al-Jasser បញ្ជាក់ថា គោលដៅរបស់ IDBG គឺការជំរុញដំណើរការផ្លាស់ប្ដូរប្រកបដោយសមធម៌ និងទូទៅ។
នៅក្នុងវេទិកាស្ដីពីហិរញ្ញវត្ថុអាកាសធាតុកាលពីថ្ងៃទី 10 វិច្ឆកា នៅក្រៅសន្នសីទលើកទី 27 របស់ភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលរៀបចំដោយ អេហ្ស៊ីប ចាប់ពីថ្ងៃទី 06 ដល់ 18 វិច្ឆិកា 2022 លោក Al-Jasser ថ្លែងថា ក្រុមសម្របសម្រួលអារ៉ាប់ បានប្រកាសអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុតម្លៃ 24 ពាន់លានដុល្លារអាម៉េរិក សម្រាប់សកម្មភាពអាកាសធាតុក្នុងរយៈពេល 8 ឆ្នាំខាងមុខ ក្នុងនោះ IDBG នឹងរួមចំណែក 13 ពាន់លានដុល្លារ។
គោលដៅរបស់ខ្ទង់ថវិកាដែលនឹងត្រូវបានផ្ដល់ឱ្យក្នុងដំណាក់កាលចាប់ពីឆ្នាំ 2023 ដល់ 2030 នេះ គឺដើម្បីជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុសម្រាប់បណ្ដាគម្រោងដោះស្រាយ និងកាត់បន្ថយបញ្ហាកើតឡើងពីបម្រែបម្រួលអាកាសធាតុ ក្នុងនោះក៏មានការលើកកម្ពស់សមត្ថភាពស្ដារប្រព័ន្ធស្បៀង ចរាចរណ៍ស្អាត ប្រព័ន្ធទីក្រុង និងសន្តិសុខថាមពលផងដែរ។
ប្រធានសមាគមធនាគារអភិវឌ្ឍអ៊ីស្លាម (IDBG) សង្កត់ធ្ងន់ថា ជំនួយសម្រាប់សកម្មភាពដោះស្រាយបញ្ហាអាកាសធាតុគឺជា «ប្រការសំខាន់ដើម្បីសម្រេចបាននូវការរីកចម្រើនគ្រប់វិស័យ និងជួយដល់ក្រុមមនុស្សដែលងាយរងគ្រោះ ពិសេសគឺនៅតាមបណ្ដាប្រទេសក្រីក្របំផុត» របស់ IDBG៕