ចាប់ពីខែកុម្ភៈដល់ខែតុលា 2022 ប្រាក់ជាង 18 ពាន់លានផោនអង់គ្លេស នៅក្នុងបណ្ដាមូលនិធិដែលត្រូវបានបង្កកដោយ ក្រសួងហិរញ្ញវត្ថុអង់គ្លេស គឺជាកម្មសិទ្ធិ ឬតំណាងរបស់ក្រុមជនជាតិរុស្ស៊ី ដែលមានឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្ម។
យោងតាម Sputniknews កាលពីថ្ងៃទី 10 វិច្ឆិកា ការិយាល័យអនុវត្តទណ្ឌកម្មផ្នែកហិរញ្ញវត្ថុរបស់ ក្រសួងហិរញ្ញវត្ថុអង់គ្លេស (OFSI) បានបញ្ជាក់ថា ប្រទេសនេះបានបង្កបទ្រព្យតម្លៃ 18.39 ពាន់លានផោនអង់គ្លេស (21 ពាន់លានដុល្លារអាម៉េរិក) របស់ រុស្ស៊ី ក្នុងដំណាក់កាលពីខែកុម្ភៈដល់តុលា 2022 ដើម្បីឆ្លើយតបនឹងយុទ្ធនាការយោធារបស់ ទីក្រុងមូស្គូ នៅ អ៊ុយក្រែន។
របាយការណ៍វាយតម្លៃប្រចាំឆ្នាំរបស់ OFSI ដែលបានប្រកាសកាលពីម្សិលមិញ មានឃ្លាសរសេរថា «ចាប់ពីថ្ងៃទី 22 កុម្ភៈដល់ថ្ងៃទី 20 តុលា 2022 ប្រាក់ចំនួន 18.39 ពាន់លានផោនអង់គ្លេស នៅក្នុងបណ្ដាមូលនិធិដែលត្រូវបានបង្កក ត្រូវបានរាយការណ៍ឱ្យ OFSI ថា ជាកម្មសិទ្ធិ ឬតំណាងរបស់ក្រុមជនជាតិរុស្ស៊ី ដែលមានឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្ម»។
ទិន្នន័យដែលទើបត្រូវបានលើកឡើងនេះ បង្ហាញអំពីការកើនឡើងយ៉ាងខ្ពស់នៃទ្រព្យសម្បត្តិរបស់ រុស្ស៊ី ដែលត្រូវបាន អង់គ្លេស បង្កក រាប់ចាប់ពីខែកញ្ញា 2021 ដែលមុននោះ មានតែ 44.5 លានផោនប៉ុណ្ណោះ។
OFSI ក៏បានបន្ថែម ជនជាតិរុស្ស៊ី ចំនួន 1,271 នាក់ ទៅក្នុងបញ្ជីទណ្ឌកម្ម ចាប់ពីថ្ងៃទី 22 កុម្ភៈដល់ 24 សីហា 2022។ មនុស្សតែ 11 នាក់ប៉ុណ្ណោះដែលត្រូវបានដកចេញពីបញ្ជីទណ្ឌកម្មនៅក្នុងពេលដំណាលគ្នានេះ៕