ព្រះចន្ទនឹងគោចរពីមុខព្រះអាទិត្យនៅថ្ងៃទី 25 តុលានេះ បង្កើតបានជាបាតុភូតសូរ្យគ្រាសមួយផ្នែកដែលអាចមើលឃើញនៅក្នុងតំបន់ជាច្រើនរបស់ពិភពលោក។
បាតុភូតសូរ្យគ្រាសនេះនឹងចាប់ផ្ដើមកើតឡើងបន្តិចម្ដងៗនៅក្នុងពេលវេលាផ្សេងៗគ្នាអាស្រ័យលើតំបន់នីមួយៗ ដោយចាប់ផ្ដើមដំបូងនៅវេលាម៉ោង 8 និង 58 នាទី ថ្ងៃទី 25 តុលា ហើយក្រោយមកនឹងឡើងដល់កម្រិតកំពូលនៅវេលាម៉ោង 11 និងបញ្ចប់នៅម៉ោង 13 ម៉ោង UTC ពោលគឺម៉ោង 15 និង 58 នាទី ដល់ម៉ោង 18 និង 20 នាទីនៅ កម្ពុជា។
គន្លងដើររបស់ស្រមោលព្រះចន្ទនឹងចាប់ផ្ដើមពីភាគខាងកើតរបស់ Greenland ហើយគ្របដណ្ដប់លើ អ៊ីស្លង់ ទាំងមូល មុនពេលឆ្លងកាត់បណ្ដាប្រទេសស្ទើរតែទាំងអស់នៅ អឺរ៉ុប (លើកលែងតែ ព័រទុយហ្គាល និងភាគខាងលិច/ត្បូង របស់ អេស្ប៉ាញ), ភាគឦសានទ្វីបអាហ្វ្រិក និងភាគច្រើននៃតំបន់អាស៊ីខាងលិច/អាស៊ីកណ្ដាល។
ចំណែកទឹកដីរបស់ កម្ពុជា វិញ ពិតជាគួរឱ្យស្ដាយ ព្រោះថានឹងមិនបានឃើញបាតុភូតសូរ្យគ្រាសលើកនេះឡើយ។