ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានឯកភាពគ្នា អនុម័តបទបញ្ជារបស់ ប្រធានាធិបតី ពូទីន ស្ដីពីការប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅ ៤ ខេត្ត ដែលទើបតែរឹបអូសបានពី អ៊ុយក្រែន។
កាលពីថ្ងៃទី ១៩ តុលា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានអនុម័តបទបញ្ជារបស់ ប្រធានាធិបតី ពូទីន ស្ដីពីការប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅលើទឹក ៤ ខេត្ត រួមមាន Donetsk, Lugansk, Kherson និង Zaporizhzhia ដែលប្រទេសនេះទើបតែបានរឹបអូសពី អ៊ុយក្រែន។ បទបញ្ជានេះនឹងមានសុពលភាពចាប់ពីម៉ោង ០០ និង ០០ នាទី ថ្ងៃទី ២០ តុលា ២០២២។
មេដឹកនាំរុស្ស៊ី ក៏បានចុះហត្ថលេខាលើបទបញ្ជាស្ដីពីការបញ្ចេញប្រតិកម្មឆ្លើយតបទៅតាមកម្រិតផ្សេងៗគ្នាសម្រាប់បណ្ដាតំបន់របស់ប្រទេសនេះ ទាក់ទិននឹងសង្គ្រាមនៅ អ៊ុយក្រែន។
មុននោះ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ ប្រធានាធិបតី ពូទីន បានប្រកាសថា លោកបានចុះហត្ថលេខាលើបទបញ្ជាស្ដីពីការអនុវត្តច្បាប់អាជ្ញាសឹកនៅលើទឹកដី ៤ ខេត្តថ្មីដែល រុស្ស៊ី ទើបតែបានច្របាច់បញ្ចូល។
ទីប្រឹក្សា Mykhailo Podolyak របស់ ប្រធានាធិបតីអ៊ុយក្រែន បានរិះគន់ចំពោះបទបញ្ជាខាងលើ ដោយចោទថា នេះគឺជា «សកម្មភាពខុសច្បាប់ក្នុងបំណងប្លន់ទ្រព្យសម្បត្តិរបស់ ប្រជាជនអ៊ុយក្រែន»។ «ប្រការនេះមិនបង្កឱ្យមានការប្រែប្រួលណាមួយសម្រាប់ អ៊ុយក្រែន ៖ យើងនឹងនៅតែបន្តរំដោះតំបន់នានារបស់យើង» លោក Podolyak បង្ហោះសារនៅលើ Twitter ដូច្នេះ៕