កាលពីថ្ងៃទី ១២ តុលា នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និង WB នៅ សហរដ្ឋអាម៉េរិក ក្រុមរដ្ឋមន្ត្រីក្រតំណាងបណ្ដាប្រទេសនៅ G7 បានអះអាងជាថ្មីអំពីការសន្យាដែលថា នឹងសម្រេចគោលដៅបំភាយឧស្ម័នសុទ្ធស្មើនឹង ០ នៅ ២៨ ឆ្នាំទៀត។
ក្រុមមេដឹកនាំហិរញ្ញវត្ថុរបស់ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង ៧ (G7) សន្យាថា បង្កើនកិច្ចខិតខំក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និងផ្ដល់ជំនួយទាក់ទិននឹងបញ្ហាអាកាសធាតុដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ។
នៅក្នុងប្រកាសដែលត្រូវបានលើកឡើងកាលពីថ្ងៃទី ១២ តុលា នៅក្នុងកិច្ចប្រជុំខាងក្រៅសន្និសីទប្រចាំឆ្នាំរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ធនាគារពិភពលោក (WB) នៅ វ៉ាស៊ីងតោន (សហរដ្ឋអាម៉េរិក) ក្រុមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារជាតិរបស់ G7 បានអះអាងជាថ្មីអំពីការសន្យាដែលថា នឹងសម្រេចគោលដៅបំភាយឧស្ម័នសុទ្ធស្មើនឹង ០ នៅឆ្នាំ ២០៥០។
យោងតាមក្រុមមន្ត្រីដែលបានចូលរួមកិច្ចប្រជុំខាងលើ ក្នុងមួយរយៈពេលកន្លង តម្លៃថាមពល និងស្បៀងអាហារបានកើនឡើងខ្ពស់ ប៉ះពាល់ដល់ទីផ្សារ និងប្រភពផ្គត់ផ្គង់ទូទាំងសកលលោក។
ក្រុមមន្ត្រីខាងលើបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការសម្រេចបានគោលដៅអាកាសធាតុ រួមមានការពន្លឿនដំណើរការងាកទៅរកថាមពលស្អាត ការធានាតុល្យភាព និងស្ថិរភាព ដើម្បីជួយកែលំអសន្តិសុខថាមពលរបសពិភពលោក៕