ម៉ោង ០៧ ព្រឹក ថ្ងៃទី ២៨ កញ្ញានេះ ចំណុចកណ្ដាលរបស់ព្យុះ Noru កំពុងស្ថិតនៅក្នុងតំបន់ភាគកណ្ដាលនៃប្រទេសវៀតណាម បណ្ដាលឱ្យដើមឈើ ផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធត្រូវរងការខូចខាតធ្ងន់ធ្ងរ។
ទឿធានហ្វេ, ដាណាំង, ក្វាងណាម និងក្វាងង៉ាយ របស់ ប្រទេសវៀតណាម គឺជាបណ្ដាខេត្តដែលស្ថិតក្រោមចំណុចកណ្ដាលរបស់ព្យុះ Noru។ កម្លាំងខ្យល់ដែលមានល្បឿន ១១៧ គីឡូម៉ែត្រ/ម៉ោង បានបណ្ដាលឱ្យដើមឈើត្រូវដួលរលំ ផ្ទះសំបែងជាច្រើនខ្នងត្រូវប៉ើងដំបូល ឬបាក់ស្រុតជាបន្តបន្ទាប់។ ខេត្តជាច្រើននៅក្រោមចំណុចកណ្ដាលរបស់ព្យុះ ត្រូវដាច់ចរន្តអគ្គិសនី ខណៈហេដ្ឋារចនាសម្ព័ន្ធនានាក៏ត្រូវខូចខាត។
ក្រៅពីបណ្ដាខេត្តខាងលើ ក៏នៅមានខេត្តមួយចំនួនទៀតរបស់ វៀតណាម ត្រូវរងផលប៉ះពាល់ខ្លាំងពីឥទ្ធិពលរបស់ព្យុះនេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យបាក់ដី ទឹកជំនន់។ល។
ខាងក្រោមនេះគឺជាទិដ្ឋភាពខ្លះៗស្ដីពីព្យុះ Noru ដែលកំពុងវាយប្រហារចូលដីគោកនៅ វៀតណាម ៖