រូបភាពចុងក្រោយដែលត្រូវបានយានអវកាស DART របស់ ណាសា បញ្ជូនមកកាន់ផែនដី បង្ហើបឱ្យឃើញអំពីផ្ទៃរបស់អាចម៍ផ្កាយដែលវាកំពុងហោះទៅបុកក្នុងល្បឿន ២២,៥០០ គីឡូម៉ែត្រ/ម៉ោង។
បេសកកម្មសាកល្បងបង្វែរទិសដៅអាចម៍ផ្កាយភ្លោះ (DART) ត្រូវបានធ្វើឡើងក្នុងបំណងពិនិត្យមើលការប៉ះទង្គិចបែបថាមវន្ត ជាបច្ចេកទេសដែលមនុស្សអាចប្រើប្រាស់ដើម្បីបង្វែរទិសដៅរបស់បណ្ដាអាចម៍ផ្កាយដែលត្រូវបានចាត់ទុកថា អាចបង្កគ្រោះថ្នាក់ដល់ផែនដី។
បេសកកម្មនេះត្រូវបានយានអវកាស DART ធ្វើឡើងកាលពីម៉ោង ៧ និង ១៤ នាទីយប់នៃថ្ងៃទី ២៦ កញ្ញា ម៉ោងនៅ សហរដ្ឋអាម៉េរិក (ម៉ោងប្រហែល ៦ ព្រឹកនៃថ្ងៃទី ២៧ កញ្ញានៅ កម្ពុជា) ដោយវាបានហោះទៅបុកអាចម៍ផ្កាយដែលគេដាក់ឈ្មោះថា Dimorphos។ លទ្ធផលទទួលបានពីការបុកគ្នានេះគឺកម្រងរូបភាពដ៏អស្ចារ្យ។
Nancy Chabot ប្រធានក្រុមចាត់ចែងបេសកកម្ម DART និងជាអ្នកវិទ្យាសាស្ត្រភពនៅបន្ទប់ពិសោធន៍របស់ សាកលវិទ្យាល័យ Johns Hopkins បានចែករំលែករូបថតដែលហួសពីការរំពឹងទុករបស់នាង។
សូមទស្សនាវីដេអូដែលបង្ហាញអំពីការបុកគ្នារវាងយានអវកាស DART និងអាចម៍ផ្កាយ Dimorphos ៖