សាលលេងកីឡាវាយសីនៅភាគខាងជើងរបស់ កោះតៃវ៉ាន់ ត្រូវញាប់ញ័រ និងធ្លាក់បាក់បែកគួរភ័យខ្លាច នៅក្នុងហេតុការណ៍រញ្ជួយដីកម្លាំង ៦.៨ រិចទ័រ កាលពីម្សិលមិញ។
យោងតាមនាយកដ្ឋានឧតុនិយមតៃវ៉ាន់ (CWB) នៅវេលាម៉ោងជិត ១៤ ថ្ងៃទី ១៨ កញ្ញា កោះនេះបានរងគ្រោះដោយសាររញ្ជួយដីកម្លាំង ៦.៨ រិចទ័រ នៅក្នុងជម្រៅ ៧ គីឡូម៉ែត្រ។ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរបស់ តៃវ៉ាន់ នៅវេលាម៉ោងប្រហែល ១៤ និង ៥៤ នាទី បានទទួលព័ត៌មានស្ដីពីពិតានរបស់សាលលេងកីឡានៅជាន់ទី ៥ នៃអគារមជ្ឈមណ្ឌលកីឡាមួយក្នុងស្រុក Bade របស់ទីក្រុង Taoyuan ត្រូវបាក់ធ្លាក់ទាំងស្រុងនៅក្នុងគ្រោះរញ្ជួយដី។ ហេតុការណ៍នេះបានធ្វើឱ្យមនុស្សមួយចំនួនរងរបួស។
សារព័ត៌មានតៃវ៉ាន់ ថ្ងៃនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីខាងលើបានសម្លាប់មនុស្សម្នាក់ និង ១៤៦ នាក់រងរបួស គ្រាដែលជិត ៥០០ នាក់កំពុងជាប់នៅក្នុងតំបន់ភ្នំភាគខាងកើតកោះនេះ។