វិធានការថ្មីនេះ កំណត់ថា កម្ដៅនៅក្នុងអគារឧស្សាហកម្មត្រូវតែស្ថិតនៅត្រឹម ១៧ អង្សាសេ និងកន្លែងដទៃទៀតគឺ ១៩ អង្សាសេ ទាបជាង ១ អង្សាសេ ធៀបនឹងការណែនាំកន្លងមក។
កាលពីថ្ងៃទី ០៦ កញ្ញា ការិយាល័យបរិវត្តកម្មប្រព័ន្ធអេកូរបស់អ៊ីតាលី បានប្រកាសដាក់ចេញនូវការវិធានការថ្មីដើម្បីសន្សំសំច័យថាមពលនៅក្នុងរដូវរងា ជាផ្នែកមួយនៃផែនការកាត់បន្ថយការប្រើប្រាស់ឧស្ម័ននៅទូទាំងសហភាពអឺរ៉ុប (EU) ក្នុងគ្រាដែលតម្លៃឧស្ម័នបាន និងកំពុងកើនឡើងខ្ពស់ខ្លាំងដោយសារសង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន។
យោងតាមការកំណត់ថ្មី កម្ដៅនៅក្នុងអគារឧស្សាហកម្មត្រូវបានកំណត់ឱ្យនៅត្រឹម ១៧ អង្សាសេ និងកន្លែងដទៃទៀតគឺ ១៩ អង្សាសេ ទាបជាង ១ អង្សាសេ ធៀបនឹងការណែនាំកន្លងមក។
ក្រៅពីនេះ រយៈពេលនៃការបើកប្រព័ន្ធកម្ដៅក៏ត្រូវបានកាត់បន្ថយ ក្នុងនោះ ១ ថ្ងៃត្រូវកាត់បន្ថយ ១ ម៉ោង និង ១ ឆ្នាំ ត្រូវកាត់បន្ថយ ១៥ ថ្ងៃ។ វិធានការថ្មីនេះត្រូវបានធ្វើឡើងនៅក្នុងក្របខណ្ឌនៃផែនការកាត់បន្ថយថាមពលប្រើប្រាស់ ១៥% ចាប់ពីថ្ងៃទី ០១ សីហា ២០២២ ដល់ ៣១ មីនា ២០២៣។
ក៏ប៉ុន្តែ ស្ថាប័ន និងទីតាំងមួយចំនួនត្រូវបានលើកលែងពីវិធានការថ្មីនេះ ក្នុងនោះរួមមានដូចជា មន្ទីរពេទ្យ មណ្ឌលចាស់ជរា សាលាបឋមសិក្សា និងកុមារដ្ឋាន ក៏ដូចជាតំបន់ភាគខាងជើងដែលមានអាកាសធាតុត្រជាក់ខ្លាំង៕