អាជ្ញាធរនៃ ប្រទេសឥណ្ឌា ទើបតែបានធ្វើការកម្ទេចអគារសាងសង់ខុសច្បាប់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។
អគារភ្លោះមាន ៣០ ជាន់ និងកម្ពស់ ១០៣ ម៉ែត្រដែលត្រូវបានកម្ទេចនេះ ស្ថិតនៅជាយក្រុង New Delhi។ សកម្មភាពកម្ទេចអគារនេះត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នានានៅក្នុង ប្រទេសឥណ្ឌា។
មនុស្សរាប់ម៉ឺននាក់ត្រូវបានឈ្លៀសចេញពីអគារស្នាក់នៅនេះ និងអគារនៅជុំវិញ មុនពេលវាត្រូវបានបំផ្ទុះដោយគ្រឿងផ្ទុះជាង ៣,៧០០ គីឡូក្រាម។