Submarine Museum (សារមន្ទីរនាវាមុជទឹក) គឺជាសារមន្ទីរមួយត្រូវបានដាក់នៅក្នុងនាវាមុជទឹកមួយគ្រឿងដែលចូលនិវត្តន៍ ស្ថិតនៅក្នុងតំបន់ Klebang, Malacca នៃ ប្រទេសម៉ាឡេស៊ី។
នេះគឺជានាវាមុជទឹក Agosta 70 ផលិតដោយ បារាំង និងមានឈ្មោះថា Quessant (S623)។ វាធ្លាប់ត្រូវបានប្រើប្រាស់ក្នុងការហ្វឹកហ្វឺនដល់ក្រុមនាវិកនៅ ម៉ាឡេស៊ី ចាប់ពីឆ្នាំ ២០០៥ ដល់ ២០០៩។ Quessant គឺជានាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូត។
នាវានេះមានប្រវែង ៦៧.៥ ម៉ែត្រ, កម្ពស់ ១១.៧ ម៉ែត្រ និងទទឹង ៦.៥ ម៉ែត្រ។ Quessant ត្រូវបានប្រើប្រាស់ក្នុងដំណាក់កាលចុងក្រោយដោយ ប្រទេសម៉ាឡេស៊ី និង កងទ័ពបារាំង នៅខែកក្កដា ២០០៩។
សារមន្ទីរនេះបានបើកទ្វារទទួលភ្ញៀវសាកល្បងកាលពីថ្ងៃទី ២២ វិច្ឆិកា ២០២១ មុនពេលជួសជុល និងបើកទ្វារជាផ្លូវការកាលពីថ្ងៃ ៤ មីនា ២០១២។
នាវា Ouessant នៅតែត្រូវបានបំពាក់ឧបករណ៍សំខាន់ៗរបស់នាវា ក្នុងនោះមានទាំងមីស៊ីលបាញ់ក្រោមទឹក ឃ្លាំងដាក់មីនក្រោមទឹក។ល។ ក្រៅពីនេះ ក៏មានឧទ្ធម្ភាគចក្រ ២ គ្រឿង ត្រូវបានដាក់តាំងក្បែរសារមន្ទីរនេះដែរ។
សារមន្ទីរនាវាមុជទឹកនេះ បើកទ្វារទទួលទេសចរជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ រសៀល សម្រាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ និងពីម៉ោង ៩ ព្រឹកដល់ម៉ោង ៦កន្លងរសៀលសម្រាប់ពីថ្ងៃសុក្រដល់អាទិត្យ៕