Skip to content

ប្រធានាធិបតី​អាម៉េរិក ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​កាត់បន្ថយ​អ​តិ​ផ​រណា

លោក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាង​ច្បាប់តម្លៃ ៤៣០ ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​អាកាសធាតុ បញ្ចុះតម្លៃ​ឱសថ​តាម​វេជ្ជបញ្ជា និង​កាត់បន្ថយ​អតិផរណា។

ការចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ សេត​វិមាន កាលពី​ថ្ងៃទី ១៦ សីហា ដោយមាន​វត្តមាន​រប​ស់​ក្រុម​មេដឹកនាំ​នៃ បក្ស​ប្រជាធិបតេយ្យ។

ដោយមាន​ខ្ទង់​ប្រា​ក់ជាង ៣០០ ពាន់​លាន​ដុល្លារ សម្រាប់​វិនិយោគ​ទៅលើ​វិស័យ​អាកាសធាតុ ច្បាប់​ថ្មី​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​កញ្ចប់​ថវិកា​អាកាសធាតុ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក។ ក្រៅពី​អាកាសធាតុ ច្បាប់​នេះ​ក៏​អនុញ្ញាតឱ្យ Medicare ចរចា​តម្លៃ​ឱសថ​​ឱ្យមក​នៅ​ទាប​ជាង​មុន​សម្រាប់​ពលរដ្ឋ​វ័យ​ចំណាស់ ក៏ដូចជា​ធានា​ឱ្យបាន​ថា បណ្ដា​ក្រុមហ៊ុន និង​ក្រុម​អ្នកមាន ត្រូវ​បង់ពន្ធ​បន្ថែម

បក្ស​ប្រជាធិបតេយ្យ និយាយថា ច្បាប់​នេះ​នឹង​ជួយ​កាត់បន្ថយ​អតិផរណាផងដែរ​ ​តាមរយៈ​ការកាត់បន្ថយ​ឱនភាព​សេដ្ឋកិច្ចជាតិ បើទោះជា​ក្រុម​សេដ្ឋវិទូ​ឯករាជ្យ​យល់ថា ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទើប​គេ​បានឃើញ​ប្រសិទ្ធភាព​របស់​វិធានការ​នេះ។

Leave a Reply

Your email address will not be published. Required fields are marked *