សំណើនេះត្រូវបានលើកឡើង មិនទាន់ដល់មួយខែក្រោយពី មេដឹកនាំ គីម ជុងអុន ប្រកាសថា កូរ៉េខាងជើង បានត្រៀមខ្លួនរួចរាល់សម្រាប់លទ្ធភាពនៃការដាក់ពង្រាយអាវុធនុយក្លេអែរ ពេលមានសង្គ្រាមជាមួយ សហរដ្ឋអាម៉េរិ និង កូរ៉េខាងត្បូង។
យោងតាម AFP កាលពីថ្ងៃទី ១៥ សីហា ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានឱ្យដឹងថា លោកនឹងដាក់សំណើបញ្ចេញកញ្ចប់ជំនួយទ្រង់ទ្រាយធំសម្រាប់ កូរ៉េខាងជើង ដើម្បីជាថ្នូរនឹងការលុបបំបាត់អាវុធប្រល័យលោកនៅ ឧបទ្វីបកូរ៉េ ជាកិច្ចព្រមព្រៀងមួយដែលកន្លងមកត្រូវបានវាយតម្លៃថាជាជំហានដំបូងសម្រាប់ ទីក្រុងព្យុងយ៉ាង។
ដំណឹងនេះបានលេចឡើងបន្ទាប់ពី ទីក្រុងព្យុងយ៉ាង បានព្រមាន «លុបបំបាត់» អាជ្ញាធរសេអ៊ូល ទាក់ទិននឹងការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ និងមិនទាន់ដល់មួយខែក្រោយពីមេដឹកនាំ គីម ជុងអុន បានប្រកាសថា បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់ពង្រីយអាវុធប្រល័យលោក នៅពេលមានសង្គ្រាមជាមួយ សហរដ្ឋអាម៉េរិក និង កូរ៉េខាងត្បូង។
ដោយយល់ឃើញថា ការលុបបំបាត់អាវុធនុយក្លេអែរ គឺជារឿងចាំបាច់សម្រាប់សន្តិភាពយូរអង្វែងនៅលើ ឧបទ្វីបកូរ៉េ លោក Yoon Suk-yeol បានបង្ហាញសេចក្ដីលម្អិតនៃគម្រោងផ្ដល់ជំនួយទ្រង់ទ្រាយធំ រួមមានស្បៀងអាហារ និងថាមពល ក៏ដូចជាជួយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះក៏មានកំពង់ផែ ព្រលានយន្តហោះ និងមន្ទីរពេទ្យផងដែរ នៅ កូរ៉េខាងជើង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញអះអាងថា លទ្ធភាពដែល ទីក្រុងព្យុងយ៉ាង ទទួលយកសំណើបែបនេះពី កូរ៉េខាងត្បូង គឺពិតជាមានតិចតួចស្ដួចស្ដើងខ្លាំងណាស់៕