ក្រុមប្រឹក្សាអឺរ៉ុប ដាក់បញ្ចូលអតីតប្រធានាធិបតីរបស់ អ៊ុយក្រែន លោក Viktor Yanukovich និងកូនប្រុសរបស់លោក គឺ Aleksandr ទៅក្នុងបញ្ជីទណ្ឌកម្ម កាលពីថ្ងៃទី ០៤ សីហា។
សហភាពអឺរ៉ុប (EU) បានចោលថា អតីតប្រធានាធិបតីអ៊ុយក្រែន ដើរតួនាទីសំខាន់ក្នុងការ «ធ្វើឱ្យថយចុះ ឬគំរាមកំហែងដល់ការបង្រួមបង្រួមទឹកដី បូរណភាពទឹកដី និងឯករាជ្យភាពរបស់ អ៊ុយក្រែន» ក៏ដូចជា «ស្ថិរភាព និងសន្តិសុខ» របស់ប្រទេសនេះ។
ចំណែក Aleksandr ដែលជាកូនប្រុសរបស់ អតីតប្រធានាធិបតីអ៊ុយក្រែន Yanukovich ត្រូវបានចោទថា «ធ្វើការជួញដូរជាមួយបណ្ដាក្រុមផ្ដាច់ខ្លួន» នៅតំបន់ Donbass។
មុននោះ ក្រុមមនុស្សដែលមានសញ្ជាតិអ៊ុយក្រែនតែមួយ ដែលត្រូវបាន EU ដាក់ទណ្ឌកម្ម គឺជាក្រុមមនុស្សដែលធ្វើការក្នុងរដ្ឋបាលនៅតាមតំបន់ដែល រុស្ស៊ី បានចូលគ្រប់គ្រង បន្ទាប់ពីយុទ្ធនាការយោធាកាលពីថ្ងៃទី ២៤ កុម្ភៈ។
លោក Yanukovich ទទួលបានសិទ្ធិជ្រកកោននៅ ប្រទេសរុស្ស៊ី ក្រោយពីហេតុការណ៍រដ្ឋប្រហារកាលពីឆ្នាំ ២០១៤។ ឆ្នាំ ២០១៩ តុលាការអ៊ុយក្រែន បានកាត់ទោសកំបាំងមុខចំពោះ អតីតប្រធានាធិបតី Yanukovich ឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ ពីបទក្បត់ជាតិ។
កាលពីខែមីនា ឆ្នាំនេះ សារព័ត៌មានអ៊ុយក្រែន មួយចំនួន បានរាយការណ៍ថា រុស្ស៊ី កំពុងមានគម្រោងលើកបន្តុបលោក Yanukovich ជា ប្រធានាធិបតីអ៊ុយក្រែន ជាថ្មី ប៉ុន្តែ មិនបានបង្ហាញភ័ស្ដុតាងសម្រាប់ការអះអាងនេះ។
អតីតប្រធានាធិបតីអ៊ុយក្រែន លោក Yanukovich មិនទាន់មានប្រតិកម្មអ្វីនៅឡើយ ទាក់ទិននឹងព័ត៌មានខាងលើនេះ៕