មេដឹកនាំកំពូលៗ និងល្បីឈ្មោះជាច្រើនរូបរបស់ក្រុមភេរវករធំៗ ត្រូវបានកម្លាំងពិសេសរបស់ សហរដ្ឋអាម៉េរិក កម្ចាត់ចោល រាប់ចាប់តាំងពីឆ្នាំ ២០០៦ ដោយប្រើប្រាស់យុទ្ធសាស្ត្របាញ់ប្រហារពីលើអាកាស ឬឆ្មក់ចូលប្រហារដល់កន្លែងលាក់ខ្លួន។
មេដឹកនាំក្រុមភេរវករដែលត្រូវបាន សហរដ្ឋអាម៉េរិក កម្ចាត់ រួមមានដូចខាងក្រោម ៖
ទី ១ ៖ Abu Musab al-zarqawi
-តួនាទី ៖ មេដឹកនាំ Al Qaeda នៅ ប្រទេសអ៊ីរ៉ាក់
-ពេលវេលាដែលត្រូវបានកម្ចាត់ ៖ ០៧ ឧសភា ២០០៦
-ទីតាំងដែលត្រូវបានកម្ចាត់ ៖ អ៊ីរ៉ាក់
ទី ២ ៖ Osama bin Laden
-តួនាទី ៖ អ្នកបង្កើតអង្គការសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម Al-Qaeda
-ពេលវេលាដែលត្រូវបានកម្ចាត់ ៖ ១១ ឧសភា ២០១១
-ទីតាំងដែលត្រូវបានកម្ចាត់ ៖ ប្រទេសប៉ាគីស្ថាន
ទី ៣ ៖ Hamza bin Laden
-តួនាទី ៖ កូនប្រុសទី ១៥ របស់ Osama bin Laden ដែលគេចាត់ទុកថាជាអ្នកស្នងតួនាទីពីឪពុក
-ពេលវេលាដែលត្រូវបានកម្ចាត់ ៖ ខែកញ្ញា ឆ្នាំ ២០១៩
-ទីតាំងដែលត្រូវបានកម្ចាត់ ៖ ប្រទេសប៉ាគីស្ថាន
ទី ៤ ៖ Abu Bakr al-Baghdadi
-តួនាទី ៖ មេដឹកនាំរបស់ អង្គការរដ្ឋអ៊ីស្លាម (IS) នៅ អ៊ីរ៉ាក់ និង ឡេវ៉ាន (ក្នុងតំបន់មេឌីទែរ៉ាណេខាងកើត)
-ពេលវេលាដែលត្រូវបានកម្ចាត់ ៖ ២៦ តុលា ២០១៩
-ទីតាំងដែលត្រូវបានកម្ចាត់ ៖ ប្រទេសស៊ីរី
ទី ៥ ៖ Abu Ibrahim al-Hashimi al-Qurayshi
-តួនាទី ៖ មេដឹកនាំរបស់ អង្គការរដ្ឋអ៊ីស្លាមនៅ ភាគខាងលិចនៃ ប្រទេសស៊ីរី
-ពេលវេលាដែលត្រូវបានកម្ចាត់ ៖ ០២ កុម្ភៈ ២០២២
-ទីតាំងដែលត្រូវបានកម្ចាត់ ៖ ប្រទេសស៊ីរី
ទី ៦ ៖ Maher al-Agal
-តួនាទី ៖ មេដឹកនាំលំដាប់កំពូលក្នុងការរៀបចំបណ្ដាញរបស់ អង្គការរដ្ឋអ៊ីស្លាម IS នៅខាងក្រៅប្រទេសអ៊ីរ៉ាក់ និង ស៊ីរី
-ពេលវេលាដែលត្រូវបានកម្ចាត់ ៖ ១១ កក្កដា ២០២២
-ទីតាំងដែលត្រូវបានកម្ចាត់ ៖ ប្រទេសស៊ីរី
ទី ៧ ៖ Ayman al-Zawahiri
-តួនាទី ៖ សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ Al Qaeda, វេជ្ជបណ្ឌិត និងជាជំនួយការរបស់ Osama bin Laden
-ពេលវេលាដែលត្រូវបានកម្ចាត់ ៖ ៣១ កក្កដា ២០២២
-ទីតាំងដែលត្រូវបានកម្ចាត់ ៖ ប្រទេសស៊ីរី