ក្រុមមន្ត្រីឥណ្ឌា កាលពីថ្ងៃទី ២៩ កក្កដា បានឱ្យដឹងថា អ្នកបើកបរយន្តហោះ ២ រូប នៃទ័ពអាកាសរបស់ប្រទេសនេះ បានស្លាប់ នៅពេលយន្តហោះចម្បាំង MiG-21 របស់ពួកគេបានជួបគ្រោះថ្នាក់ក្នុងពេលហោះហើរហ្វឹកហាត់នៅតំបន់ភាគខាងលិចប្រទេស។
យន្តហោះចម្បាំងដែលបានជួបគ្រោះថ្នាក់កាលពីថ្ងៃទី ២៨ កក្កដា (ម៉ោងនៅ កម្ពុជា) បានធ្លាក់លើទីតាំងមួយដែលមានចម្ងាយពីទីក្រុង Jaipur រដ្ឋ Rajasthan ប្រហែល ៥៣០ គីឡូម៉ែត្រ ទៅទិសខាងលិច។
ទ័ពអាកាសឥណ្ឌា IAF បានប្រកាសចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអ្នកបើកបរយន្តហោះ និងប្រកាសបើកការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ៕