រូបភាពពីផ្កាយរណបបង្ហាញថា រលកកម្ដៅបានបង្កឱ្យមានករណីភ្លើងឆេះព្រៃនៅពាសពេញពិភពលោក ដែលបាតុភូតនេះអាចនឹងកើតឡើងកាន់តែច្រើនដោយសារតែបម្រែបម្រួលអាកាសធាតុ នេះបើតាមអ្នកវិទ្យាសាស្ត្រ។
ខាងក្រោមនេះគឺជាបណ្ដារូបភាពស្ដីពីភ្លើងព្រៃនៅពាសពេញពិភពលោក ដែលថតដោយផ្កាយរណប ៖
១-រូបភាពផ្កាយរណប Landsat ថតបានកាលពីថ្ងៃទី ២៤ កក្កដា បង្ហាញអំពីភ្លើងព្រៃ Oak Fire កំពុងបំផ្លាញ California សហរដ្ឋអាម៉េរិក ៖
២-ករណីភ្លើងព្រៃ (ក្នុងរង្វង់ពណ៌ក្រហម) កើតមានក្នុងតំបន់ជាច្រើននៅ ព័រទុយហ្គាល និង អេស្ប៉ាញ ដែលថតបានដោយផ្កាយរណប Suomi NPP របស់ ណាសា ៖
៣-រូបថតពីផ្កាយរណបបង្ហាញអំពីផ្សែងកំពុងបាញ់ឡើងពីតំបន់ភ្លើងព្រៃនៅក្នុងខេត្ត Salamanca និង Caceres របស់ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ១៤ កក្កដា ៖
៤-តំបន់ Leiria របស់ ព័រទុយហ្គាល ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយភ្លើងព្រៃកាលពីថ្ងៃទី ១៥ កក្កដា ដោយមានស្នាមផេះដ៏ធំជាច្រើនកន្លែងនៅក្នុងរូបភាពនេះ ៖
៥-ផ្សែងបាញ់ឡើងពីភ្លើងឆេះព្រៃនៅ La Teste-de-Buch ក្នុងតំបន់ Gironde ភាគនិរតីនៃ ប្រទេសបារាំង នៅក្នុងរូបថតផ្កាយរណបកាលពីថ្ងៃទី ១៨ កក្កដា ៖