ភ្នំភ្លើង Sakurajima ក្នុងខេត្ត Kagoshhima នៅភាគនិរតីនៃ ប្រទេសជប៉ុន បានផ្ទុះឡើងកាលពីម្សិលមិញ បណ្ដាលឱ្យរាជរដ្ឋាភិបាលត្រូវប្រកាសអាសន្នកម្រិតទី ៥ ។
អាជ្ញាធរគ្រប់គ្រងស្ថានការណ៍បន្ទាន់ និងប៉ូលិសក្នុងតំបន់ បានឱ្យដងថា កម្អែភ្នំភ្លើង និងដុំថ្មជាច្រើនបានធ្លាក់លើទីតាំងដែលមានចម្ងាយប្រហែល ២.៥ គីឡូម៉ែត្រ ពីមាត់ភ្នំភ្លើង ប៉ុន្តែ មិនទាន់មានរបាយការណ៍ស្ដីពីការខូចខាតទ្រព្យសម្បត្តិ ឬបាត់បង់អាយុជីវិតមនុស្សនៅឡើយ។
បន្ទាប់ពីភ្នំភ្លើងបានផ្ទុះឡើងភ្លាម នាយកដ្ឋានឧតុនិយមជប៉ុន បានដំឡើងកម្រិតប្រកាសអាសន្នពីកម្រិត ៣ ដល់កម្រិត ៥ ដែលជាកម្រិតខ្ពស់បំផុត និងណែនាំឱ្យប្រជាជនភៀសខ្លួនទៅរកទីសុវត្ថិភាព។
Sakurajima គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលសកម្មបំផុតនៅ ជប៉ុន និងត្រូវបានភ្ជាប់ជាមួយឧបទ្វីប Osumi នៃកោះ Kyushu នៅភាគនិរតីរបស់ប្រទេសនេះ។