កាលពីថ្ងៃទី ៣០ មិថុនា ប្រធានាធិបតី ពូទីន បានចុះហត្ថលេខាលើវិធានការពិសេសក្នុងវិស័យឥន្ធនៈ និងថាមពល ទាក់ទិននឹង «សកម្មភាពមិនស្និទ្ធស្នាលរបស់បរទេស»។
យោងតាមបទបញ្ជាថ្មីនេះ ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនដែលមាននៅក្នុងក្រុមហ៊ុនវិនិយោគថាមពល Sakhalin នឹងត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុនមួយដែលបង្កើតឡើងដោយ រដ្ឋាភិបាលរុស្ស៊ី។
ភាគហ៊ុនរបស់ក្រុមហ៊ុន Sakhalin គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Gazprom (កាន់កាប់ភាគហ៊ុនចំនួន ៥០% + ១), Dutch Shell (២៧.៥% – ១) និង Mitsui, Mitsubishi របស់ ជប៉ុន (១២.៥% និង ១០%)។
យោងតាមបទបញ្ជាខាងលើ Gazprom នឹងទទួលបាន ១ ភាគហ៊ុន ចំណែកភាគហ៊ុនរបស់ភាគហ៊ុនិកក្រៅពីនេះនឹងក្លាយជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយដែលនឹងត្រូវបានអាជ្ញាធររុស្ស៊ី បង្កើតឡើង។
បើសិនជា ក្រុមហ៊ុន Shell, Mitsui និង Mitsubishi មិនចង់/មិនអាចទទួលភាគហ៊ុននៅក្នុងនីតិបុគ្គលថ្មី នោះរដ្ឋាភិបាលរុស្ស៊ី នឹងលក់ភាគហ៊ុនទាំងនេះ៖ គណនីប្រភេទ C ពិសេសនឹងត្រូវបានបើកសម្រាប់ពួកគេ ដើម្បីទទួលប្រាក់ពីការលក់ភាគហ៊ុនរបស់ពួកគេ។ ក៏ប៉ុន្តែ បទបញ្ជាក៏បានលើកឡើងនូវការកំណត់នានាចំពោះការដកប្រាក់ទាំងនេះចេញពី ប្រទេសរុស្ស៊ី ផងដែរ។
ឯកសារខាងលើបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងសកម្មភាពនានាដែល «មិនស្និទ្ធិស្នាល និងខុសច្បាប់អន្តរជាតិ» របស់ សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសដែលចូលរួមដាក់ទណ្ឌកម្មលើ រុស្ស៊ី៕