អគារកម្ពស់ ៣ ជាន់មួយកន្លែង នៅក្នុងទីក្រុង Tripoli ភាគខាងជើងនៃ ប្រទេសលីបង់ បានបាក់ភ្លាមៗ កាលពីថ្ងៃទី ២៦ មិថុនា ធ្វើឱ្យក្មេងម្នាក់បាត់បង់ជីវិត និងមនុស្សច្រើននាក់ផ្សេងទៀតរងរបួស។
សារព័ត៌មានក្នុងស្រុកឱ្យដឹងថា កម្លាំងជួយសង្គ្រោះ បានទៅដល់កន្លែងកើតហេតុដើម្បីស្វែងរកជួយជនរងគ្រោះ និងជម្លៀសអ្នករងរបួស។
នាយករដ្ឋមន្ត្រីរបស់ លីបង់ លោក Najib Mikati ចេញបញ្ជាឱ្យបណ្ដាមន្ទីរពេទ្យក្នុងតំបន់ ញាប់ដៃញាប់ជើងជួយព្យាបាលជងរងគ្រោះ។
បច្ចុប្បន្ន មូលហេតុដែលនាំឱ្យកើតមានហេតុការណ៍ខាងលើ កំពុងត្រូវបានសមត្ថកិច្ចស៊ើបអង្កេត។