ចំនួនជនរងគ្រោះដែលបានបាត់បង់ជីវិតបន្ទាប់ពីកើតមានហេតុការណ៍រញ្ជួយដីនៅ ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ១,០០០ នាក់ នេះបើតាមក្រុមមន្ត្រីនៅខេត្ត Paktika ជាទីដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។
«មនុស្ស ១,០០០ នាក់ បានស្លាប់ និង ១,៥០០ នាក់ បានរងរបួស។ តួលេខទាំងនេះនឹងបន្តកើនឡើង។ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់ រដ្ឋធានីកាប៊ុល និង Gardez» លោក Mohammad Amin Hozaifa ប្រធានផ្នែកព័ត៌មាន និងវប្បធម៌ខេត្ត Pakita បានឱ្យដឹងដូច្នេះ។
យោងតាមព័ត៌មានផ្លូវការពីក្រុមមន្ត្រីទទួលបន្ទុកទប់ទល់នឹងគ្រោះធម្មជាតិ ចំនួនជនរងគ្រោះដែលបានរងរបួសក្រោយហេតុការណ៍រញ្ជួយដីនេះគឺ ៦០០ នាក់។
រញ្ជួយដីកម្លាំង ៦.១ រិចទ័រ បានកើតឡើងកាលពីព្រឹកថ្ងៃទី ២២ មិថុនា (ម៉ោងក្នុងស្រុក) នៅតំបន់ដែលមានចម្ងាយពីទីក្រុង Khost ប្រហែល ៤៤ គីឡូម៉ែត្រទៅទិសនិរតី។ រញ្ជួយដីនេះមានជម្រៅ ១០ គីឡូម៉ែត្រក្រោមដី។