អគ្គមេបញ្ជាការកងទ័ពជើងគោកថ្មី របស់ ប្រទេសអង់គ្លេស ថ្មីៗនេះបានប្រកាសថា ទាហានអង់គ្លេសត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់លទ្ធភាពប្រយុទ្ធនៅលើទឹកដីរបស់ អឺរ៉ុប និងយកឈ្នះលើ កងទ័ពរុស្ស៊ី នៅក្នុងសង្គ្រាមលោកលើកទី ។
ក្រោយពីបានស្បថចូលកាន់តំណែងជាអគ្គមេបញ្ជាការ ឧត្តមសេនីយ៍ Patrick Sanders បានសរសើរលិខិតផ្ញើជូនទាហានក្រោមឱវាទ។ លិខិតដែលបានផ្ញើកាលពីថ្ងៃទី ១៦ មិថុនា មានឃ្លាសរសេរថា «បច្ចុប្បន្ន មានតម្រូវការបន្ទាន់គឺ ការកសាងកម្លាំងជើងគោកមួយដែលមានសមត្ថភាពប្រយុទ្ធទន្ទឹមគ្នានឹងសម្ព័ន្ធមិត្តរបស់យើង និងផ្ដួល រុស្ស៊ី នៅលើសមរភូមិ។ យើងគឺជាជំនាន់មនុស្សដែលត្រូវត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមជាថ្មីនៅលើទឹកដី អឺរ៉ុប»។
ឧត្តមសេនីយ៍អង់គ្លេស វ័យ ៥៦ ឆ្នាំរូបនេះ យល់ថា សង្គ្រាមនៅ អ៊ុយក្រែន បានបញ្ជាក់ថា «តួនាទីស្នូល» នៃ កងទ័ពជើងគោកអង់គ្លេស គឺការការពារ ប្រទេសអង់គ្លេស ដោយការត្រៀមខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធ និងដណ្ដើមយកជ័យជម្នះនៅលើដីគោក។
លោក Sanders ឱ្យដឹងថា លោកគឺជា ប្រធានអគ្គសេនាធិការដំបូងរបស់ អង់គ្លេស រាប់ចាប់តាំងពីឆ្នាំ ១៩៤១ ដែលទទួលបន្ទុកគ្រប់គ្រងកងទ័ពជើងគោកអង់គ្លេស ក្នុងស្ថានការណ៍សង្គ្រាមលើដីគោកនៅ អឺរ៉ុប មានការចូលរួមពីមហាអំណាចដីគោកមួយ។
ឧត្តមសេនីយ៍ Sanders ធ្លាប់ដឹកនាំបេសកកម្មប្រយុទ្ធនៅ អៀឡង់ខាងជើង, កូសូវ៉ូ, អ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន។ លោកសន្យាថា នឹងជំរុញការធ្វើទំនើបកម្មយោធាក្នុងជួរកងទ័ពជើងគោករបស់ អង់គ្លេស និងបញ្ជូនកម្លាំងទៅបរទេសឱ្យបានញឹកញាប់ជាងមុន ដើម្បីអាចប្រតិកម្មបានរហ័សនៅចំពោះមុខវិបត្តិសង្គ្រាមនានា។
ព័ត៌មានខាងលើត្រូវបានលើកឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីអង់គ្លេស លោក ចនសុន ទើបតែត្រលប់មកពី ប្រទេសអ៊ុយក្រែន និងបានព្រមានឱ្យ ជនជាតិអង់គ្លេស ត្រៀមខ្លួនសម្រាប់ «សង្គ្រាមយូរអង្វែង» នៅ អ៊ុយក្រែន៕