មេដឹកនាំអាជ្ញាធរយោធា-ស៊ីវិល នៃទីក្រុង Melitopol លោកស្រី Galina Danilchenko ប្រកាសចាប់ផ្ដើមត្រៀមសម្រាប់ការធ្វើប្រជាមតិស្ដីពីការបង្រួបបង្រួមទឹកដីទៅក្នុង សហព័ន្ធរុស្ស៊ី។
«យើងដឹងថា អនាគតរបស់ពួកយើងគឺនៅជាមួយនឹង រុស្ស៊ី។ យើងបានចាប់ផ្ដើមត្រៀមសម្រាប់ការធ្វើប្រជាមតិ» លោកស្រី Danilchenko ថ្លែងនៅលើទំព័របណ្ដាញសង្គម Telegram របស់អាជ្ញាធរក្រុងដូច្នេះ។
លោកស្រី Danilchenko បានឱ្យដឹងថា លោក Sergey Kiriyenko អនុប្រធានការិយាល័យទីមួយរបស់ វិមានក្រឹមឡាំង ក៏បានមកធ្វើទស្សនកិច្ច Melitopol។
មុននោះ មេដឹកនាំរងនៃ អាជ្ញាធរយោធា-ស៊ីវិល Kherson លោក Kirill Stremousov កាលពីថ្ងៃទី ៧ មិថុនា និយាយថា តំបន់នេះអាចនឹងត្រូវសម្រេចចិត្តដើរតាមសេណារីយោរបស់ Crimea ទាក់ទងនឹងការច្របាច់បញ្ចូលទៅក្នុងទឹកដីរបស់ រុស្ស៊ី។ Kherson ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រុស្ស៊ី ចាប់តាំងពីដំណាក់កាលដំបូងនៃយុទ្ធនាការយោធាដែល មូស្គូ បានធ្វើឡើងនៅ អ៊ុយក្រែន កាលពីជាង ៣ ខែមុន។
តំបន់ Crimea កាលពីឆ្នាំ ២០១៤ ត្រូវបានច្របាច់បញ្ចូលទៅក្នុង សហព័ន្ធរុស្ស៊ី តាមរយៈការធ្វើប្រជាមតិ។