កងកម្លាំងរបស់ រុស្ស៊ី បានសម្រុកចូលក្បែរមជ្ឈមណ្ឌលនៃទីក្រុង Severodonetsk នៅភាគខាងកើតរបស់ អ៊ុយក្រែន បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងសាហាវ។
«ការប្រយុទ្ធគ្នានៅតែកើតមានឡើង។ ស្ថានការណ៍លំបាកខ្លាំងណាស់។ កងកម្លាំងរុស្ស៊ី កំពុងវាយសម្រុកចូលមជ្ឈមណ្ឌលរបស់ទីក្រុង Sevrrodonetsk» អភិបាលខេត្ត Lugansk លោក Serhiy Gaidai បានបង្ហោះសារនៅលើបណ្ដាញសង្គមនាថ្ងៃនេះដូច្នេះ។
អភិបាល Oleksandr Striuk នៃទីក្រុង Severodonetsk កាលពីថ្ងៃទី ២៨ ឧសភា បានឱ្យដឹងថា ទីនេះនៅមានជនស៊ីវិលប្រមាណពី ១២,០០០ ទៅ ១៣,០០០ នាក់ទៀត។ ប្រជាជនសរុបរបស់ទីក្រុងខាងលើ នៅមុនការផ្ទុះសង្គ្រាមគឺប្រហែល ១០០,០០០ នាក់។
«ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ Severodonetsk ត្រូវបានបំផ្លាញ ហើយអគារស្នាក់នៅរបស់ប្រជាជនប្រមាណ ៦០% ក៏ត្រូវរងការខូចខាតដល់ថ្នាក់មិនអាចជួសជុលវិញបាន» Gaidai បន្ថែមដូច្នេះ។
បើសិនអាចគ្រប់គ្រងបានទីក្រុង Severodonetsk កងកម្លាំងរុស្ស៊ី នឹងមានឈ្នាន់សំខាន់ដើម្បីសម្រុកទៅទិសខាងលិច សំដៅលើតំបន់ Kramatorsk ជាទីដែលមានបញ្ជាការដ្ឋានកងទ័ពប្រចាំ Donbass របស់ អ៊ុយក្រែន។ ក្រុមមន្ត្រីអ៊ុយក្រែន ព្រមានថា Severodanetsk ប្រឈមនឹងហានិភ័យត្រូវមានវាសនាដូចទៅនឹង Mariupol។