ទ័ពអាកាសរបស់ អ៊ុយក្រែន ប្រកាសថា យន្តហោះចម្បាំង MiG-២៩ របស់ខ្លួន បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-៣៥S នៅលើអាកាស Kherson ប៉ុន្តែ មិនទាន់បញ្ចេញព័ត៌មានលម្អិត។
«ថ្ងៃនេះ នៅវេលាម៉ោង ១៤ នៃថ្ងៃទី ២៧ ឧសភា យន្តហោះចម្បាំង MiG-២៩ របស់ ទ័ពអាកាសអ៊ុយក្រែន បាញ់ទម្លាក់យន្តហោះចម្បាំង Su-៣៥S របស់ រុស្ស៊ី នៅក្នុងខេត្ត Kherson នៅពេលវាកំពុងស្វែងរកយន្តហោះចម្បាំងរបស់យើង» ក្រសួងការពារជាតិអ៊ុយក្រែន ប្រកាសនៅលើគេហទំព័រដូច្នេះ។
ក្រសួងការពារជាតិអ៊ុយក្រែន បង្ហោះសារខាងលើ អមជាមួយនឹងរូបដែលសាក្សីបានថតពីដី ដែលត្រូវបានគេជឿថាជាការបង្ហាញនូវស្ថានករណ៍ប្រយុទ្ធលើអាកាស។
ស្ថាប័នខាងលើរបស់ អ៊ុយក្រែន មិនបានផ្ដល់ព័ត៌មានលម្អិតស្ដីពីការប្រយុទ្ធគ្នានៅលើអាកាសក្នុងករណីនេះ ក៏ដូចជាមិនទាន់ប្រកាសបង្ហញរូបថត ឬវីដេអូដែលទាក់ទិននឹងសាកសពយន្តហោះ Su-៣៥S នៅលើដី។
ក្រសួងការពារជាតិរបស់ រុស្ស៊ី មិនទាន់មានប្រតិកម្មអ្វីទៅនឹងព័ត៌មានខាងលើនេះនៅឡើយ។