រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន ព្រមានថា អាចនឹងប្រើប្រាស់បណ្ដាញបំពង់បង្ហូរប្រេង Druzhba ដើម្បីដាក់សម្ពាធលើ ប្រទេសហុងគ្រី នៅពេល ទីក្រុងប៊ុយដាប៉ែស (Budapest) រារាំងការដាក់ទណ្ឌកម្មរបស់ សហភាពអឺរ៉ុប (EU) ប្រឆាំងនឹង រុស្ស៊ី។
«អ៊ុយក្រែន មានឧបករណ៍ដាក់សម្ពាធយ៉ាងខ្លាំងក្លា នោះគឺផ្លូវបំពង់បង្ហូរ Druzhba» រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន Lana Zerkal បានថ្លែងកាលពីថ្ងៃទី ២៦ ឧសភា ទាក់ទងនឹងការដែល ហុងគ្រី រារាំងទណ្ឌកម្មរបស់ អឺរ៉ុប និងប្រព័ន្ធបំពង់បង្ហូរប្រេងប្រវែងប្រហែល ៤,០០០ គីឡូម៉ែត្រ ដែលរត់ពី រុស្ស៊ី ទៅកាន់ អឺរ៉ុប។
ផ្នែកខាងត្បូងនៃប្រព័ន្ធបំពង់បង្ហូរប្រេង Druzhba រត់ឆ្លងកាត់ទឹកដីរបស់ អ៊ុយក្រែន ទៅកាន់ ហុងគ្រី និង ស្លូវ៉ាគី។ រដ្ឋមន្ត្រី Zerkal យល់ថា នឹងងាយយល់ណាស់ «បើសិនជាមានបញ្ហាអ្វីមួយកើតឡើង» ចំពោះបំពង់បង្ហូរប្រេង Druzhba ដែលឆ្ពោះទៅកាន់ ហុងគ្រី ប៉ុន្តែ មិនបាននិយាយលម្អិតថា នោះនឹងជាបញ្ហាអ្វី។
រដ្ឋមន្ត្រី Zerkal បានរិះគន់លើ រដ្ឋាភិបាលហុងគ្រី ដែលចេះតែរារាំងការអនុម័តលើបទបញ្ជាស្ដីពីការដាក់ទណ្ឌកម្មរបស់ សហភាពអឺរ៉ុប ទៅលើ ទីក្រុងមូស្គូ ក្នុងនោះមានការហាមឃាត់ប្រេងរបស់ រុស្ស៊ី ផងដែរ។