ក្នុងអំឡុង ២៤ ម៉ោងកន្លង ពិភពលោកបានរកឃើញករណីវិជ្ជមានថ្មីជាង ៥២៧,០០០ នាក់ និងស្លាប់ជាង ១,០០០ នាក់ ដោយសារកូវីដ-១។ កូរ៉េខាងជើង នាំមុខគេក្នុងករណីវិជ្ជមានថ្មី។
យោងតាម worldometer.info គិតត្រឹមម៉ោង ០៦ ព្រឹក នៃថ្ងៃទី ២៦ ឧសភា (ម៉ោងនៅ កម្ពុជា) ពិភពលោកបានរកឃើញអ្នកវិជ្ជមាននឹងកូវីដ-១៩ សរុបចំនួនជាង ៥២៩,៣៩៨,០០០ នាក់ ក្នុងនោះមានជាង ៦,៣០៥,០០០ នាក់បានបាត់ជីវិត។ ករណីវិជ្ជមានថ្មីក្នុងរយៈពេល ២៤ ម៉ោងកន្លងគឺ ៥២៧,៧១១ នាក់ និងស្លាប់ថ្មីចំនួន ១,២៥៩ នាក់។
ក្នុងអំឡុង ២៤ ម៉ោងកន្លង កូរ៉េខាងជើង នាំមុខគេក្នុងពិភពលោកស្ដីពីចំនួនអ្នកឆ្លងកូវីដ-១៩ ថ្មី ដោយបានរកឃើញចំនួន ១១៥,៩៨០ ករណី។ ឈរលំដាប់ទីពីរគឺ សហរដ្ឋអាម៉េរិក ដោយរកឃើញជាង ៥១,០០០ ករណី។ ទីបីគឺ អាល្លឺម៉ង់ រកឃើញជាង ៤៧,០០០ ករណី។
ក្នុងអំឡុងពេលខាងលើ សហរដ្ឋអាម៉េរិក ឈរលំដាប់ទីមួយស្ដីពីតួលេខនៃករណីស្លាប់ថ្មីដោយសារកូវីដ-១៩ (១៥៤ នាក់), អាល្លឺម៉ង់ ឈរលំដាប់ទីពីរ (១៤៧ ករណី) និង អ៊ីតាលី ឈរលំដាប់ទីបី (១៣៧ ករណី)។
សហរដ្ឋអាម៉េរិក នៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារកូវីដ-១។ ករណីវិជ្ជមានសរុបនៅ សហរដ្ឋអាម៉េរិក គឺជាង ៨៥ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ១ លាននាក់ ខណៈដែល ឥណ្ឌា ឈរលំដាប់ទីពីរ និង ប្រេស៊ីល ឈរលំដាប់ទីបី។