មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និង ២ នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគនាថ្ងៃទី ១៦ ឧសភានេះ នៅទីក្រុង Geoje ភាគខាងត្បូងនៃ ប្រទេសកូរ៉េខាងត្បូង។
យោងតាមសារព័ត៌មាន Yonhap អង្គភាពជួយសង្គ្រោះបានឱ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងនៅពេលឧទ្ធម្ភាគចក្រខាងលើកំពុងដឹកជញ្ជូនសម្ភារសំណង់បម្រើឱ្យគម្រោងស្ដារផ្លូវលំមួយខ្សែសម្រាប់ឡើងទៅកាន់កំពូលភ្នំ។ ឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅក្បែរកំពូលភ្នំ Seonja នៃទីក្រុង Geoje។
ជនរងគ្រោះទាំង ៣ នាក់ខាងលើគឺជាសមាជិកនៃក្រុមហោះហើរ រួមមាន អ្នកបើកបរ ២ នាក់ដែលមានអាយុជាង ៦០ ឆ្នាំ និងជាងម៉ាស៊ីនម្នាក់អាយុប្រហែល ៣០ ឆ្នាំ។ អ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍នេះគឺជាប្រធានក្រុមអ្នកបើកបរ។
ប្រភពព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្ន សមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។