ទីភ្នាក់ងារអវកាសអឺរ៉ុប អ៊ីសា (ESA) បានបង្ហោះវីដេអូស្ដីពីសកម្មភាពនៅក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) នៅពេលយានរបស់ រុស្ស៊ី បញ្ឆេះម៉ាស៊ីនដើម្បីរុញស្ថានីយនេះឡើងខ្ពស់ថែមមួយកម្រិតទៀតកាលពីខែមីនា ២០២។
ក្រុមហោះហើរនៅលើស្ថានីយអវកាស ISS កាលពីខែមីនា ដែលស្ថិតក្នុងស្ថានភាពអណ្ដែតថយក្រោយនៅពេលយានរបស់ រុស្ស៊ី បញ្ឆេះម៉ាស៊ីន ដើម្បីរុញស្ថានីយឡើងទៅលើ គឺក្រុមស្រាវជ្រាវ ៦។ សមាជិករបស់ក្រុមនេះរួមមាន ៦ នាក់ ក្នុងនោះមាន ៣ នាក់មកពី ណាសា (NASA), ម្នាក់មកពី អ៊ីសា និង ២ នាក់មកពី ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូស្កូសមូស (Roscosmos)។
នៅពេលយើងមើលសកម្មភាពក្នុងវីដេអូនេះ គ្រប់គ្នាប្រាកដជាគិតថា ក្រុមអវកាសចរនេះកំពុងផ្លាស់ទីខាងក្នុង ISS ប៉ុន្តែ តាមពិតមិនដូច្នោះទេ ពោលគឺស្ថានីយអវកាសនេះកំពុងវិលជុំវិញពួកគេ។ ចំណែកសកម្មភាពពិតប្រាកដក៏យឺតជាងទិដ្ឋភាពក្នុងវីដេអូ ដោយសារតែវីដេអូនេះត្រូវបានបង្កើនល្បឿនលឿនជាង ៨ ដង ធៀបនឹងវីដេអូដើម។
អ៊ីសា មិនបានបង្ហើបឱ្យដឹងអំពីទិន្នន័យស្ដីពីកម្រិតនៃការបង្កើនល្បឿនលើកនេះ។ ក៏ប៉ុន្តែ ការបង្កើនល្បឿនកាលពីលើកមុននេះគឺ ប្រើពេល ១២ នាទី និង ១៧ វិនាទី និងមានល្បឿន ១.៣៤ ម៉ែត្រ ក្នុង ១ វិនាទី។
ក្នុងវីដេអូ ក្រុមអវកាសចរ កំពុងទទួលបទពិសោធន៍ដ៏អស្ចារ្យ។ វាប្រហាក់ប្រហែលទៅនឹងពេលរថយន្ត និងយន្តហោះបង្កើនល្បឿន។
ISS តែងតែគោចរពីលើផែនដីក្នុងរយៈកម្អស់ប្រហែល ៤០០ គីឡូម៉ែត្រ ប៉ុន្តែ ឥទ្ធិពលរបស់ទំនាញនៃបរិយាកាសអាចធ្វើឱ្យ ISS ធ្លាក់មកទាបប្រហែល ១០០ ម៉ែត្រ ជារៀងរាល់ថ្ងៃ ដូច្នេះហើយបានជាក្រុមអ្នកគ្រប់គ្រង ត្រូវលើកកម្ពស់នៃគន្លងគោចររបស់ស្ថានីយនេះ ប្រហែល ១ ដង នៅក្នុង ១ ខែ៕