ប្រធានសភាវៀតណាម Vuong Dinh Hue តំណាងដោយនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យ សហរដ្ឋអាម៉េរិក បង្កើតក្រុមតំណាងរាស្ត្រដែលស្និទ្ធនឹង តំណាងរាស្ត្រវៀតណាម។
នាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីថ្ងៃទី ១១ ឧសភា បានជួបពិភក្សាជាមួយប្រធានសភាជាន់ខ្ពស់ Patrick Leanhy និងតំណាងរាស្ត្រមួយចំនួននៅសភាជាន់ខ្ពស់អាម៉េរិក ក្នុងឱកាសចូលរួមកិច្ចប្រជុំពិសេសរវាង អាស៊ាន និង សហរដ្ឋអាម៉េរិក ដែលបាន និងកំពុងធ្វើឡើងនៅ សហរដ្ឋអាម៉េរិក។
ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីវៀតណាម បាននាំពាក្យរបស់ ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue ស្នើឱ្យលោក Leahy និងសហការី ជំរុញការបង្កើតក្រុមតំណាងរាស្ត្រដែលស្និទ្ធិនឹង វៀតណាម និងបង្កើនសកម្មភាពដោះដូរ និងការសន្ទនា រវាងសភាទាំងពីរប្រទេស។
នាយករដ្ឋមន្ត្រីវៀតណាម រំពឹងថា ប្រធានសភា Leahy នឹងបន្តជាចលករ ដើម្បីឱ្យតំណាងរាស្ត្រជំនាន់បន្តបន្ទាប់របស់ អាម៉េរិក បន្តការងារដោះស្រាយផលវិបាក និងបញ្ហានានានៅក្រោយសង្គ្រាមវៀតណាម។
លោក Leahy អះអាងថា សភាអាម៉េរិក តែងតែមានសមាជិកដែលគាំទ្រដល់ទំនាក់ទំនងជាមួយ វៀតណាម ហើយក្រុមតំណាងរាស្ត្រផ្សេងទៀតរបស់សភាជាន់ខ្ពស់អាម៉េរិក ដែលមានវត្តមានក្នុងជំនួបនេះសុទ្ធតែសម្ដែងការគាំទ្រដល់ វៀតណាម។
ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម ក៏បានជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ផងដែរ។ ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញទំនាក់ទំនងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តភាពយូរអង្វែង៕