ប្រទេសចិនបានបាញ់បង្ហោះបេសកកម្មដឹកទំនិញថ្មីឡើងទៅកាន់បន្ទប់ស្នូលរបស់ស្ថានីយអវកាសចិន ដើម្បីត្រៀមទទួលក្រុមអវកាសចរថ្មីដែលនឹងហោះឡើងនៅក្នុងខែមិថុនាខាងមុខ។
រ៉ុក្កែត Long March ៧ នាំយានអវកាសគ្មានមនុស្សបើក Tianzhou ៤ បានហោះឡើងពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Wenchang នៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន កាលពីម៉ោង ១២ និង ៥៦ នាទី ថ្ងៃទី ១០ ឧសភា (ម៉ោងនៅ ភ្នំពេញ)។
យានដឹកទំនិញនេះនឹងតភ្ជាប់ជាមួយ Tianhe ដែលជាបន្ទប់ស្នូលរបស់ស្ថានីយអវកាស Tiangong បន្ទាប់ពីបាញ់បង្ហោះបានប្រហែលជាង ៦ ម៉ោង។
Tianzhou ៤ គឺជាបេសកកម្មទី ៦ ក្នុងចំណោម ១១ បេសកកម្ម ដែលធ្វើឡើងដើម្បីស្ថាបនាស្ថានីយអវកាសចិន។ បន្ទប់ទី ២ Wentian និងទី ៣ Mengtian របស់ស្ថានីយអវកាសនេះ នឹងតភ្ជាប់ជាមួយបន្ទប់ស្នូល Tienhe នៅចុងឆ្នាំនេះនៅក្នុងបេសកកម្ម Tianzhou 14 ដើមបង្កើតបានជាប្រព័ន្ធដែលមានរាងជាអក្សរ T នៅលើគន្លងគោចរ។