ទន្ទឹមគ្នានឹងព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានធ្វើឡើងនៅ សហព័ន្ធរុស្ស៊ី ដើម្បីរំឭកខួប ៧៧ ឆ្នាំ នៃទិវាជ័យជម្នះលើ ហ្វាស៊ីសនិយម កាលពីថ្ងៃទី ៩ ឧសភា ប្រជាជននៅ ទីក្រុងបែរឡាំង ក៏ដូចជាទីក្រុងជាច្រើនផ្សេងទៀតរបស់ អាល្លឺម៉ង់ បានប្រមូលផ្ដុំគ្នានៅទីលានបូជនីយស្ថាន ដើម្បីរំឭកព្រឹត្តិការណ៍នេះ និងដើម្បីគោរពដល់វិញ្ញណក្ខន្ធនៃទាហានក្រហមសូវៀត ដែលបានពលីជីវិត ជួយសង្គ្រោះមនុស្សជាតិពីសោកនាដកម្មប្រល័យពូជសាស្ត្ររបស់ ហ្វាស៊ីសនិយម។
ក្រោយពីសង្គ្រាមលោកលើកទី ២ បានបញ្ចប់ កងទ័ពក្រហមសូវៀត បានសាងសង់ បូជនីយស្ថានសូវៀត ចំនួន ៤ កន្លែង នៅ ទីក្រុងបែរឡាំង។ បូជនីយស្ថានទាំងនេះត្រូវបានកសាងឡើងដើម្បីទុកជាការនឹកដល់គុណរបស់ទាហានក្រហមដែលបានបាត់បង់ជីវិត ក្នុងនោះមាន ទាហានសូវៀត ប្រហែល ៨០,០០០ នាក់ ដែលបានពលីនៅក្នុងការវាយសម្រុកចូលមូលដ្ឋានទ័ពរបស់ ហ៊ីត្លែរ (អាដុលហ្វ៍ ហ៊ីទ្លែរ/Adolf Hitler – (២០ មេសា ១៨៨៩ – មេសា ១៩៤៥)) គឺជាអ្នកនយោបាយសញ្ជាតិអាល្លឺម៉ង់ ដើមកំណើតអូទ្រីស។ គាត់ធ្លាប់ជាអ្នកដឹកនាំគណបក្សណាស៊ី និងជាព្រឺទ្ធបុរសរបស់ អាល្លឺម៉ង ពីឆ្នាំ ១៩៣៣ ដល់ ១៩៤៥ ហើយក៏ជាអ្នកដឹកនាំផ្តាច់ការរបស់ ណាស៊ីអាល្លឺម៉ង់ (Führer und Reichskanzler) ពីឆ្នាំ ១៩៣៤ ដល់ឆ្នាំ ១៩៤។ អាដុលហ្វ៍ ហ៊ីទ្លែរ គឺជាចំណុចកណ្តាលនៃ ណាស៊ីអាល្លឺម៉ង់ សង្គ្រាមលោកលើកទី ២ នៅ អឺរ៉ុប ក៏ដូចជាការសម្លាប់រង្គាលផងដែរ) នៅ ទីក្រុងបែរឡាំង ក្នុងខែមេសា-ឧសភា ១៩៤៥។
រាប់សិបឆ្នាំកន្លងមកនេះ ឱ្យតែដល់ថ្ងៃ ៩ ឧសភា ពលរដ្ឋតែងតែនាំយកផ្កាមកបូជា និងរំឭកនឹកគុណទាហានដែលបានបាត់បង់ជីវិត។ ឆ្នាំនេះ ដោយសារតែមានសង្គ្រាមនៅ អ៊ុយក្រែន និងបារម្ភអំពីស្ថានការណ៍ច្របូកច្របល់ អាជ្ញាធរបែរឡាំង បានចេញបទបញ្ជាហាមលើកទង់របស់ រុស្ស៊ី និង អ៊ុយក្រែន នៅក្នុងបណ្ដាទីតាំងដែលប្រារព្ធព្រឹត្តិការណ៍ជ័យជម្នះលើ ហ្វាស៊ីតនិយមនៅ រដ្ឋធានី។ ក៏ប៉ុន្តែ ការហាមឃាត់នេះមិនអនុវត្តចំពោះអ្នកការទូត ឬអតីតទាហានដែលធ្លាប់បានចូលរួមធ្វើសង្គ្រាមលោកលើកទី ២ ឡើយ។