ព្រឹត្តិការណ៍ព្យុហយាត្រាអបអរខួប ៧៧ ឆ្នាំនៃទិវាជ័យជម្នះលើ ណាស៊ីនិយម បានបញ្ចប់ដោយជោគជ័យ ប៉ុន្តែ ក្បួនដង្ហែរបស់ ទ័ពអាកាសរុស្ស៊ី ត្រូវបានលុបចោល ដោយមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយ។
រុស្ស៊ី បានប្រមូលយន្តហោះចំនួន ៧៧ គ្រឿង សម្រាប់ព្រឹត្តិការណ៍ព្យុហយាត្រាឆ្នាំនេះ ក្នុងនោះមានវត្តមានរបស់យន្តហោះដែលជាបញ្ជាការដ្ឋានលើអាកាស II-៨០ ដំបូង ដែលត្រូវបានគេចាត់ទុកថាជា «យន្តហោះនៃថ្ងៃអវសាននៃផែនដី» របស់ រុស្ស៊ី។ អង្គភាពយន្តហោះចម្បាំង MIG-២៩SMT ក៏បានចូលរួមហ្វឹកហាត់រៀបជាអក្សរ Z សម្រាប់ព្រឹត្តិការណ៍ព្យុហយាត្រា ដើម្បីបង្ហាញការគាំទ្រដល់កងកម្លាំងដែលកំពុងធ្វើសង្គ្រាមនៅ អ៊ុយក្រែន។
ក្រុមតន្ត្រីយោធាបានចាកចេញពីទីលានក្រហម បញ្ចប់ព្រឹត្តិការណ៍ព្យុហយាត្រាឆ្នាំ ២០២២ ដោយជោគជ័យ។