រុស្ស៊ី ប្រារព្ធពិធីព្យុហយាត្រាអបអរជ័យជម្នះនៅលើទីលានក្រហម ក្នុង រដ្ឋធានីមូស្គូ គម្រប់ខួប ៧៧ ឆ្នាំ នៃថ្ងៃបញ្ចប់សង្គ្រាមការពារជាតិដ៏មហាអស្ចារ្យរបស់ប្រទេសនេះ។
ក្រុមនីមួយៗនៃក្បួនព្យុហយាត្រាកំពុងស្ថិតនៅលើទីតាំងប្រមូលផ្ដុំគ្នាក្នុងទីលានក្រហម ខណៈដែលកម្លាំងលបបាញ់ (sniper force) ក៏ត្រូវបានដាក់ពង្រាយនៅតាមទីតាំងខ្ពស់ៗដើម្បីការពារព្រឹត្តិការណ៍។
ព្រឹត្តិការណ៍ព្យុហយាត្រានេះត្រូវបានប្រារព្ធឡើងចាប់ពីវេលាម៉ោង ១០ ព្រឹក នៅ ទីក្រុងមូស្គូ (ម៉ោង ១៤ នៅ ភ្នំពេញ) ដើម្បីអបអរ ៧៧ ឆ្នាំនៃទិវាជ័យជម្នះលើ ណាស៊ីអាល្លឺម៉ង់។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ឈានជើងឡើងលើវេទិកា និងស្វាគមន៍ដល់ក្រុមមន្ត្រី និងក្រុមអតីតទាហានរបស់ រុស្ស៊ី។ លោក ពូទីន អានសុន្ទរកថា នៅមុនពិធីព្យុហយាត្រាចាប់ផ្ដើម។ លោកលើកសរសើរចំពោះសង្គ្រាមការពារជាតិ (Great Patriotic War) និងការបូជាសាច់ស្រស់ ឈាមស្រស់របស់ ពលរដ្ឋសូវៀត ក្នុងបុព្វហេតុប្រឆាំងនឹងលទ្ធិហ្វាស៊ីនិយម។
…
ព្រឹត្តិការណ៍ព្យុហយាត្រាបានបញ្ចប់ដោយជោគជ័យ ក៏ប៉ុន្តែ ក្បួនរបស់កងទ័ពអាកាសរបស់ រុស្ស៊ី ត្រូវបានលុបចោល ដោយមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយ។