ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Khusnullin ធ្វើដំណើរទៅកាន់ Mariupol ដែលជាទីក្រុងកំពង់ផែភាគខាងត្បូងរបស់ អ៊ុយក្រែន ដោយចាត់ទុកថា នេះជាដែនដីទើបរំដោះបានរបស់ «ប្រទេសដែលស្និទ្ធនឹង រុស្ស៊ី»។
«ខ្ញុំធ្វើទស្សនកិច្ចបណ្ដាតំបន់ដែលត្រូវបានរំដោះរបស់ «សាធារណរដ្ឋប្រជាមានិត Donetsk (DNR) និង សាធារណរដ្ឋប្រជាមានិត Lugansk (LNR)។ ខ្ញុំបានធ្វើទស្សនកិច្ច Mariupol, Volnovakha, Lugansk និងបណ្ដាទីក្រុងផ្សេងទៀត និងបានជួបសន្ទនាជាមួយប្រជាជនក្នុងស្រុក» ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Marat Khusnullin ប្រកាសលើ Telegram កាលពីថ្ងៃទី ៨ ឧសភា។
រូបថតនានាដែលត្រូវបានប្រកាសឱ្យដឹង បង្ហាញថា លោក Khusnullin បានជួបលោក Denis Pushilin ដែលជាមេដឹកនាំរបស់ DNR។
ទីប្រឹក្សារបស់អភិបាលក្រុង Mariupol លោក Petro Andrushenko និយាយថា Khusnullin បានមកកាន់ Mariupol។ លោកបន្ថែមថា ទស្សនកិច្ចបែបនេះគឺជាការដែលបង្ហាញថា រុស្ស៊ី កាន់តែឆ្ពោះទៅរកការរឹបអូសតំបន់ទាំងនេះ ដាក់បញ្ចូលទៅក្នុង ប្រទេសរុស្ស៊ី»។