កាលពីថ្ងៃទី ៥ ឧសភា ស្ថាប័នសុខាភិបាលរបស់ ប្រទេសប៉ាណាម៉ា ប្រកាសថា បានរកឃើញករណីរលាកថ្លើមភ្លាមៗ ប្រភេទ F៤០-៤១ ជាលើកដំបូងនៅលើកុមារតូច និងចាប់ផ្ដើមបង្កើនការយកចិត្តទុកដាក់ ព្រមទាំងព្រមានអំពីជំងឺរាតត្បាតនៅគ្រប់គ្រឹះស្ថានសុខាភិបាលទាំងអស់របស់ប្រទេសនេះ។
យោងតាមប្រភពព័ត៌មានពី តំបន់អាម៉េរិកខាងត្បូង ក្រសួងសុខាភិបាលរបស់ ប៉ាណាម៉ា ឱ្យដឹងថា ករណីនេះកើតលើកុមារអាយុ ២ ឆ្នាំម្នាក់ រស់នៅក្នុងភាគខាងកើតខេត្ត Panama។ លទ្ធផលនៃការពិនិត្យបានបង្ហាញថា កុមាររូបនេះបានរលាកថ្លើមស្រួចស្រាវប្រភេទ F៤០-៤១ ដូចទៅនឹងការព្រមានដែលអង្គការសុខភាពសហរដ្ឋអាម៉េរិក (PAHO) និងការិយាល័យតំបន់របស់ អង្គការសុខភាពពិភពលក (WHO) បានលើកឡើងមុននោះ។
PAHO បានព្រមានកាលពីខែមេសា ២០២២ ក៏ដោយសារតែកើតមានករណីរលាកថ្លើមភ្លាមៗ និងធ្ងន់ធ្ងរជាច្រើននាក់ដោយមិនដឹងមូលហេតុនៅក្នុងប្រទេសមួយចំនួន និងនៅលើក្មេង។ ចំណែក WHO វិញ ថ្មីៗនេះបានឱ្យដឹងថា បានរកឃើញករណីកើតជំងឺនេះប្រហែល ២៣០ នាក់ នៅទូទាំងសកលលោក។
ជំងឺរលាកថ្លើមនេះធ្វើឱ្យស្បែកប្រែជាពណ៌លឿង ចុះរាក ក្អួតចង្អោរ និងឈឺពោះ។ មានករណីខ្លះត្រូវវះកាត់ភ្ជាប់ថ្លើម និងមានករណីស្លាប់ចំនួន ៤ នាក់។ ភាគច្រើននៃករណីកើតជំងឺនេះគឺនៅ អឺរ៉ុប ពិសេសគឺ ប្រទេសអង់គ្លេស។