Skip to content

ធ្លាក់​យន្តហោះធុន​តូច​​មួយ​គ្រឿង​​នៅ​ ប្រទេស​​បារាំង បណ្ដាល​ឱ្យ​​មនុស្ស​​ច្រើន​​នាក់​​ត្រូវ​ស្លាប់

សារព័ត៌​មានបារាំង កាលពី​ថ្ងៃទី ១០ មេសា បាន​រាយការណ៍​ថា យន្តហោះ​ធុន​ស្រាល ១ គ្រឿង បាន​ធ្លាក់​នៅក្បែរ​ព្រលានយន្តហោះ Saint-Brieuc ក្នុង​តំបន់ Brittany ភាគ​ពាយព្យ​នៃ ប្រទេស​បារាំង បណ្ដាលឱ្យ​មនុស្ស​ចំនួន ៣ នាក់ ត្រូវ​បាត់បង់​ជីវិត។

យោងតាម​អង្គភាព​គ្រប់គ្រង​អគ្គិភ័យ​ក្នុង​តំបន់ ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ រួមមាន អ្នកបើកបរ​ម្នាក់​ដែលមាន​អាយុ ៦២ ឆ្នាំ និង​ភ្ញៀវ ២ នាក់ ដែលមាន​អាយុ​ប្រហែល ២០ ឆ្នាំ។

ចំណែក​ព័ត៌មាន​ពី France Bleu ឱ្យដឹងថា អ្នកបើកបរ​បាន​រក​វិធី​ចុះចត​បន្ទាន់​បន្ទាប់ពី​បាន​ហោះ​ឡើង​ភ្លាម ប៉ុន្តែ​មិនបាន​សម្រេច ហើយ​យន្តហោះ​ក៏​ធ្លាក់​ក្នុង​តំបន់​ព្រៃ ក្បែរ​អាកាសយានដ្ឋាន Saint-Brieuc។

សមត្ថកិច្ច​ក្នុង​តំបន់​ខាងលើ បាន​បើក​ការស៊ើបអង្កេត​ដើម្បី​រក​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ឧបទ្ទវ​ហេតុនេះ។

Leave a Reply

Your email address will not be published. Required fields are marked *