យោងតាមព័ត៌មានពី តូក្យូ ព្រលប់ថ្ងៃទី ៦ មេសា រាជរដ្ឋាភិបាលជប៉ុន បានសម្រេចដកការកំណត់លើទិដ្ឋាការដែលត្រូវបានអនុវត្តកន្លងមកក្នុងបំណងទប់ស្កាត់កូវីដ-១។
ចាប់ពីថ្ងៃទី ៨ មេសា ខាងមុខ ជនបរទេសមកពីប្រទេស និងដែនដីចំនួន ១០៦ ក្នុងនោះមាន អង់គ្លេស, សហរដ្ឋអាម៉េរិក, កាណាដា, បារាំង, អាល្លឺម៉ង់, ឥណ្ឌា ជាដើម នឹងត្រូវបានលើកលែងការកំណត់ក្នុងការផ្ដល់ទិដ្ឋាការចូលមក ប្រទេសជប៉ុន។ ចំណែកប្រទេស និងដែនដីចំនួន ៥៦ ផ្សេងទៀតនៅ អាម៉េរិកឡាទីន, អឺរ៉ុប, មជ្ឈិមបូព៌ា, ទ្វីបអាហ្វ្រិក នៅតែត្រូវបានរឹតបន្តឹងលើការផ្ដល់ទិដ្ឋាការចូលមកកាន់ ប្រទេសជប៉ុន។
ដូច្នេះ សិស្ស និស្សិត មកពីប្រទេស និងដែនដី ចំនួន ១០៦ ខាងលើ អាចទៅកាន់ ប្រទេសជប៉ុន បន្ទាប់ពីទទួលបានទិដ្ឋាការតាមរយៈការធានារបស់ក្រុមហ៊ុន ឬសាលារៀន។ ក៏ប៉ុន្តែ ប្រទេសជប៉ុន នៅតែកំណត់ចំនួនមនុស្សដែលអាចចូលមកកាន់ប្រទេសនេះ ពោលគឺត្រឹម ១០,០០០ នាក់/ថ្ងៃ (ចាប់ពីថ្ងៃទី ១០ មេសា)។