អាជ្ញាធរសិង្ហបុរី បានប្រហារជីវិតដោយការព្យួរក ចំពោះជនល្មើសគ្រឿងញៀនម្នាក់ ដែលនេះគឺជាការតភ្ជាប់ឡើងវិញនូវការអនុវត្តច្បាប់ប្រហារជីវិតរបស់ប្រទេសនេះ ក្រោយខកខានជាង ២ ឆ្នាំ បើទោះជារងការរិះគន់ពីសាធារណមតិ។
Abdul Kahar Othman អាយុ ៦៨ ឆ្នាំ ជាពលរដ្ឋសិង្ហបុរី ត្រូវបានកាត់ទោសប្រហារជីវិតកាលពីឆ្នាំ ២០១៥ ទាក់ទិននឹងអំពើជួញដូរគ្រឿងញៀន។ ការដាក់ទោសប្រហារជីវិតចំពោះ Kahar ត្រូវបានធ្វើ ឡើងក្រោមរូបភាពព្យូរក កាលពីថ្ងៃទី ៣០ មីនា នៅពន្ធនាគារ Changi។
នេះគឺជាករណីប្រហារជីវិតដំបូងដែលត្រូវបានអនុវត្តនៅ សិង្ហបុរី ក្នុងអំឡុង ២ ឆ្នាំកន្លងមកនេះ ក្រោយពីវាត្រូវបានផ្អាកដោយសារ កូវីដ-១។ ករណីប្រហារជីវិតចុងក្រោយបំផុតនៅ សិង្ហបុរី មុនពេល កូវីដ-១៩ មកដល់ ត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ២០១៩។
ករណីប្រហារជីវិតចំពោះ Kahar ត្រូវបានអនុវត្តឡើង បើទោះជាក្រុមសកម្មជនសិទ្ធិមនុស្ស ក្នុងនោះមានទាំងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការសម្រាលទោសមកនៅត្រឹមជាប់ពន្ធនាគារមួយជីវិត។