(ប្រទេសចិន)-ក្រោយដំណើរការពេញសមត្ថភាព កសិដ្ឋានផលិតអគ្គិសនីពីកម្លាំងខ្យល់នៅសមុទ្រ Shapa ផលិតអគ្គិសនីស្អាតបានជាង ១ ពាន់លានគីឡូវ៉ាត់/ម៉ោង នៅថ្ងៃទី ២៥ មីនា ២០២២។
ស្ថិតនៅលើលម្ហសមុទ្រនៃទីរួមស្រុក Yangjiang ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន មហាគម្រោងផលិតអគ្គិសនីដើរដោយថាមពលខ្យល់ Shapa គឺជាកម្លាំងចលករមួយសម្រាប់ការអភិវឌ្ឍបៃតងនៅមហាតំបន់ Guangtong-Hong Kong-Macao។ ដោយមានផលិតភាព ២ លានគីឡូវ៉ាត់ កសិដ្ឋានខាងលើអាចផ្គត់ផ្គង់អគ្គិសនីស្អាតចំនួន ៥.៦ ពាន់លានគីឡូវ៉ាត់/ម៉ោង ជារៀងរាល់ឆ្នាំ សម្រាប់មហាតំបន់នេះ។
ចាប់តាំងពីបានដាក់ចូលក្នុងបណ្ដាញអគ្គិសនីកាលពីថ្ងៃទី ២៥ ធ្នូ ២០២១ គម្រោងខាងលើផលិតអគ្គិសនីស្អាតបានជាង ១ ពាន់លានគីឡូវ៉ាត់/ម៉ោងរួចហើយ ដែលអាចជំនួសការប្រើប្រាស់ធ្យូងថ្ម ៣០៧,០០០ តោន ក្នុងវិស័យផលិតអគ្គិសនីដោយប្រើថាមពលធ្យូងថ្ម និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់គ្រួសារដែលមានសមាជិក ៣ នាក់ ចំនួន ៥០០,០០០ គ្រួ ក្នុង ១ ឆ្នាំ។
Shapa គឺជាគម្រោងផលិតអគ្គិសនីនៅលើផ្ទៃសមុទ្រ លំដាប់ gigawatt ដំបូងគេរបស់ ប្រទេសចិន និងជាគម្រោងដំបូងបង្អស់ដែលប្រើប្រាស់ប្រព័ន្ធទប់ទល់ព្យុះដែលផ្ដល់ជំនួយពីចម្ងាយដោយប្រព័ន្ធផ្កាយរណប Beidou។ វាក៏ត្រូវបានបំពាក់ប្រព័ន្ធតាមដានស្ថានភាព អាចត្រួតពិនិត្យសកម្មភាពរបស់ទួរប៊ីន គ្រប់ពេលផងដែរ៕