អាវការពារគ្រាប់ជាង ៤០០ អាវ ដែលកងកម្លាំងប៉ូលិសអាម៉េរិក បរិច្ចាគឱ្យ អ៊ុយក្រែន ត្រូវបានគេលួចពីឃ្លាំងមួយកន្លែងនៅ Manhattan នាទីក្រុង New York។
យោងតាមស្ថានីយផ្សព្វផ្សាយ Sputnik (រុស្ស៊ី) ការិយាល័យប៉ូលិសទីក្រុង New York ឱ្យដឹងថា អាវក្រោះមួយទឹកដែលជាការបរិច្ចាគរបស់ប៉ូលិសក្នុងតំបន់ ត្រូវបានគេលួចពីការិយាល័យគណៈកម្មការសភាអ៊ុយក្រែន របស់ អាម៉េរិក ដែលជាស្ថាប័នតំណាងឱ្យជនជាតិអ៊ុយក្រែន ដើមកំណើតអាម៉េរិក និងសម្ព័ន្ធស្ត្រីជាតិអ៊ុយក្រែន របស់ សហរដ្ឋអាម៉េរិក។
វីដេអូដែលថតពីកាមេរ៉ានៅក្បែរកន្លែងកើតហេតុបង្ហាញថា មានរថយន្តដឹកទំនិញ ៣ គ្រឿង បានសម្រុកចូលអគាររបស់គណៈកម្មការសភាអ៊ុយក្រែន ក្នុងរយៈពេល ៣ ម៉ោង។ មនុស្សមួយចំនួនបានចេញពីរថយន្ត លើកធុងដាក់អាវក្រោះឡើងរថយន្ត រួចក៏ចាកចេញទៅបាត់។
ថ្វីបើប៉ូលិសនៅ New York ឈប់ប្រើប្រាស់អាវការពារគ្រាប់ទាំងនេះ ប៉ុន្តែ វានៅតែមានប្រសិទ្ធភាព។ ពួកគេបានត្រៀមបញ្ជូនអាវទាំងនេះទៅឱ្យក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកមនុស្សធម៌ដែលកំពុងជួយដល់ អ៊ុយក្រែន។