Skip to content

អាម៉េរិក និង​ ណាតូ «ជញ្ជូន​អាវុធ​ប្រឆាំង​រថក្រោះ​រាប់​ម៉ឺន​ដើម ទៅ​ឱ្យ​ អ៊ុយក្រែន​»

សហរដ្ឋ​អាម៉េរិក និង​ ណាតូ បាន​ជញ្ជូន​អាវុធ​ប្រឆាំង​រថក្រោះ​ជាង​ ១៧,០០០​ ដើម ទៅ​ឱ្យ​ ប្រទេស​អ៊ុយក្រែន​ ក្នុង​រយៈ​ពេល​មិន​ដល់​ ១​ សប្ដាហ៍​ ក្នុង​នោះ​មាន​ទាំង​ មីស៊ីល Javelin ផងដែរ​។

សារព័ត៌មាន​ New York Times កាល​ពី​ថ្ងៃទី ៦ មីនា បាន​រាយការណ៍​ថា អាវុធ​ប្រឆាំង​រថក្រោះ​រាប់​ពាន់​ដើម​ត្រូវ​បាន​ជញ្ជូន​ដល់​ព្រំដែន​រវាង​ ប៉ូឡូញ និង​ រូម៉ានី ដោយ​ដឹក​តាម​យន្តហោះ​​យោធា​ធំៗ​ជាច្រើន​គ្រឿង​។ ក្រោយ​មក អាវុធ​ទាំង​នេះ​ត្រូវ​បាន​ដឹក​តាម​ផ្លូវ​គោក​ទៅ​កាន់​ រដ្ឋធានីកៀវ​ និង​បណ្ដា​ទីក្រុង​​របស់​ អ៊ុយក្រែន​។

រុស្ស៊ី កំពុង​ផ្ដោត​ការ​វាយ​ប្រហារ​លើ​តំបន់​ផ្សេង​ៗ​របស់ អ៊ុយក្រែន និង​មិន​ទាន់​បង្វែរ​គោល​ដៅ​ទៅ​កាន់​ផ្លូវ​ដឹក​អាវុធ​ពី​ទិស​ខាង​លិច ប៉ុន្តែ ប្រការ​នេះ​នឹង​មិន​អូស​បន្លាយ​ពេល​​យូរ​ទៀត​ទេ​។

ទាហាន​អាម៉េរិក និង​មីស៊ីល​ Stinger កាល​ពី​ឆ្នាំ​ ២០១៧

មួយ​ថ្ងៃ​បន្ទាប់​ពី​ រុស្ស៊ី បើក​ការ​ឈ្លាន​ពាន​កាល​ពីថ្ងៃទី ២៤ កុម្ភៈ លើ​ អ៊ុយក្រែន សេតវិមាន​ បាន​អនុម័ត​កញ្ចប់​អាវុធ​ និង​សម្ភារយោធា​តម្លៃ​ ៣៥០ លាន​ដុល្លារ​ ក្នុង​នោះ​មាន​ មីស៊ីល ប្រឆាំង​រថក្រោះ​ Javelin និង​ មីស៊ីល​ការ​ពារ​ដែន​អាកាស​​បំពាក់​លើ​ស្មា​ Stringer ផងដែរ ដើម្បី​ផ្ដល់​ឱ្យ​ អ៊ុយក្រែន​។

ក្រៅ​ពី​ជំនួយ​ខាងលើ កងកម្លាំង​ពី​បញ្ជាការដ្ឋាន​ផ្នែក​បច្ចេកវិទ្យា​របស់​ អាម៉េរិក ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​នានា​ជុំ​វិញ ​តំបន់​អឺរ៉ុប​ខាង​កើត​ ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ធ្វើ​អន្តរាគមន៍​ ប្រឆាំង​ការ​វាយប្រហារ​ផ្នែក​ឌីជីថល​ និង​ព័ត៌មាន​ទំនាក់​ទំនង​ពី​ រុស្ស៊ី​។

Leave a Reply

Your email address will not be published. Required fields are marked *