ឃ្លាំងប្រេងមួយកន្លែងនៅក្នុងទីក្រុង Chernihiv ក្នុងភាគខាងជើងនៃ ប្រទេសអ៊ុយក្រែន បានរងគ្រាប់មីស៊ីល នៅក្នុងការវាយប្រហារតាមអាកាស នាព្រឹកថ្ងៃព្រហស្បតិ៍ នេះបើតាមអង្គភាពស្ថានការណ៍បន្ទាន់របស់ រដ្ឋាភិបាលអ៊ុយក្រែន។
បណ្ដារូបភាពពី Chernihiv បង្ហាញថា ផ្សែងយ៉ាងខ្មួលខ្មៅបាញ់ចេញពីទីតាំងដែលទំនងជាឃ្លាំងដាក់ប្រេង និងមានបុគ្គលិកពន្លត់អគ្គិភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ។
អង្គភាពស្ថានការណ៍បន្ទាន់របស់ រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសព័ត៌មានខាងលើនេះ នៅក្នុងគ្រាដែល អង់គ្លេស បានឱ្យដឹងថា ទីក្រុង Chernihiv, Kharkiv និង Mariupol កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ កងទ័ពអ៊ុយក្រែន នៅឡើយ។