Apple ឱ្យដឹងថា នឹងប្រមូលខ្ទង់បរិច្ចាគរបស់បុគ្គលិក យកទៅឱ្យអង្គការមនុស្សធម៌ដើម្បីជួយដល់បុគ្គលិក និងប្រជាជននៅ អ៊ុយក្រែន ក្នុងគ្រាដែល រុស្ស៊ី កំពុងចូលឈ្លានពាន។
ក្រុមហ៊ុន Apple បានសម្រេចចិត្តឈប់លក់ផលិតផលរបស់ខ្លួននៅ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ១ មីនា ក្នុងគ្រាដែល កងទ័ពរុស្ស៊ី បាន និងកំពុងចូលឈ្លានពានលើ ប្រទេសអ៊ុយក្រែន ខណៈដែលបណ្ដាក្រុមហ៊ុនរបស់លោកខាងលិច នាំគ្នាកាត់ផ្ដាច់ទំនាក់ទំនងជាមួយ រុស្ស៊ី។
ប្រកាសរបស់ Apple មានដូចខាងក្រោម៖
ខ្ញុំចង់ចំណាយពេលបន្តិចដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតឡើងនៅ អ៊ុយក្រែន។ ខ្ញុំជំនួសមុខឱ្យមនុស្សទាំងអស់នៅ Apple សម្ដែងការយកចិត្តទុកដាក់របស់ពួកយើងចំពោះអ្នកដែលកំពុងរង់ផលប៉ះពាល់ដោយសារអំពើហិង្សា។ បានឃើញរូបថតនីមួយៗស្ដីពីគ្រួសារនានាបោះបង់ផ្ទះសំបែង និងពលរដ្ឋក្លាហាន ប្រយុទ្ធដើម្បីជីវភាពរបស់ពួកគេ យើងក៏យល់អំពីសារសំខាន់របស់មនុស្សគ្រប់រូបនៅជុំវិញពិភពលោក នៅក្នុងការរួមដៃគ្នាឆ្ពោះទៅកាន់គោលដៅសន្តិភាព។
Apple កំពុងបរិច្ចាគទ្រព្យសម្រាប់កិច្ចខិតខំក្នុងការផ្ដល់ជំនួយមនុស្សធម៌នៅ អ៊ុយក្រែន។ យើងក៏កំពុងធ្វើការជាមួយដៃគូ ដើម្បីវាយតម្លៃឱ្យដឹងថា យើងខ្ញុំអាចធ្វើបានអ្វីខ្លះបន្ថែមទៀត។ ចាប់ពីថ្ងៃនេះ Apple នឹងភ្ជាប់ទៅនឹងខ្ទង់បរិច្ចាគរបស់អ្នកក្នុងអត្រា ២:១ សម្រាប់បណ្ដាអង្គការដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ហើយវាមានសុពលភាពចាប់ពីថ្ងៃទី ២៥ កុម្ភៈ។ សូមចូលទៅកាន់ទំព័របរិច្ចាគរបស់បុគ្គលិកដើម្បីស្វែងយល់បន្ថែម។
នៅ អ៊ុយក្រែន យើងខ្ញុំបានទាក់ទងទៅកាន់បុគ្គលិកគ្រប់រូប និងជួយពួកគេ រួមទាំងគ្រួសាររបស់ពួកគេតាមដែលអាចធ្វើទៅបាន។ សម្រាប់បុគ្គលិកដែលត្រូវការជំនួយ សូមចូលទៅកាន់ទំព័រ «People» ដើម្បីបានដឹងព័ត៌មានដែលមានស្រាប់។
ជាក្រុមហ៊ុនមួយ យើងខ្ញុំក៏កំពុងធ្វើសកម្មភាពបន្ថែម។ យើងបានផ្អាករាល់សកម្មភាពលក់ផលិតនៅ រុស្ស៊ី។ Apple Pay និងបណ្ដាសេវាកម្មផ្សេងទៀតត្រូវបានកាត់បន្ថយ។ កម្មវិធី (App) RT News និង Sputnik News ក៏លែងមាននៅលើ Appl Store។