ប្រភពព័ត៌មានពី អាម៉េរិកឡាទីន បានឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ព របស់ ប្រទេសស៊ីលី ឧត្ដមសេនីយ៍ Richardo Martinez កាលពីថ្ងៃទី ២ មីនា បានប្រកាសលាលែងពីតំណែង។
ការសម្រេចចិត្តរបស់ លោក Richardo Martinez ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីត្រូវបានសួរចម្លើយអំពីកំហុសទាក់ទិននឹងអំពើពុករលួយក្នុងជួរកងទ័ព នៃ ប្រទេសស៊ីលី។
ឧត្ដមសេនីយ៍ Richardo Martinez ឱ្យដឹងថា បានដាក់លិខិតលាលែងពីតំណែង ជូនប្រធានាធិបតីស៊ីលី រួចហើយ ប៉ុន្តែ លោកអះអាងថា លោកពុំមានកំហុស ហើយតែងតែគោរពច្បាប់។
បើសិនមិនបានលាលែងពីតំណែង ឧត្ដមសេនីយ៍ Martinez នឹងក្លាយជាអគ្គមេបញ្ជាការកងទ័ពដំបូងគេរបស់ ស៊ីលី ដែលត្រូវបានស៊ើបអង្កេតរឿងពុករលួយ៕