នៅក្នុងព្រឹត្តិការណ៍អានសេចក្ដីថ្លែងការណ៍សហព័ន្ធលើកដំបូង នាថ្ងៃទី ១ មីនា (២ មីនា នៅ កម្ពុជា) ប្រធានាធិបតីអាម៉េរិក លោក បៃដិន ក៏បានថ្លែងអំពីបញ្ហា កូវីដ-១។
លោក ចូ បៃដិន បានថ្លែងថា រដ្ឋាភិបាលរបស់លោក បានផ្ដល់ការធ្វើតេស្តរក វីរុសកូវីដ-១៩ រាប់រយលានលើកដល់ប្រជាជនអាម៉េរិក ដោយមិនគិតថ្លៃ។ លោក បៃដិន ក៏បានប្រកាសអំពី គំនិតផ្ដួចផ្ដើម «ធ្វើតេស្តដើម្បីព្យាបាល» ដែលគោលនយោបាយថ្មី ក្នុងនោះ ប្រជាជនអាម៉េរិក នឹងអាចធ្វើតេស្តរក វីរុសកូវីដ-១៩ នៅតាមឱសថស្ថាននានា និងទទួលបានថ្នាំព្យាបាលដោយមិនគិតថ្លៃ «នៅនឹងកន្លែង» បើសិនលទ្ធផលតេស្តបង្ហាញថា ពួកគេវិជ្ជមាន។
«បើសិនជាឆ្លង វីរុសកូវីដ-១៩ ថ្នាំគ្រាប់របស់ Pfizer នឹងជួយកាត់បន្ថយបាន ៩០% នៃហានិភ័យត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ» លោក បៃដិន បញ្ជាក់ និងបន្ថែមថា «រដ្ឋាភិបាលរបស់ខ្ញុំ បានបញ្ជាទិញថ្នាំច្រើនជាងប្រទេសណាទាំងអស់ក្នុងពិភពលោក។ Pfizer កំពុងបង្កើនការផលិតដើម្បីផ្គត់ផ្គង់ឱ្យយើង ១ លានគ្រាប់នៅក្នុងខែនេះ និងបង្កើនបរិមាណទ្វេដងនៅខែក្រោយ»។
លោក បៃដិន បញ្ចប់សេចក្ដីថ្លែងការណ៍សហព័ន្ធលើកដំបូងរបស់លោក ដោយសារស្ដីពី អំណាច និងទឹកចិត្តស្នេហាជាតិ។ «ប្រទេសមានអំណាចខ្លាំងក្លាក៏ដោយសារអ្នក ប្រជាជនអាម៉េរិក តែងតែរឹងមាំ។ យើងនឹងការពារសេរីភាព ពង្រីកយុត្តិធម៌ និងឱកាស។ យើងនឹងសង្គ្រោះប្រជាធិបតេយ្យ» លោក បៃដិន ថ្លែងដូច្នេះ។ «សូមបួងសួងដល់ព្រះ ជួយតាមថែរក្សាគ្រប់គ្នា និងការពារកងទ័ពរបស់យើង»៕