គណៈប្រតិភូអ៊ុយក្រែន បានធ្វើដំណោះរទៅដល់តំបន់ Pripyat ដើម្បីបើកកិច្ចចរចាជាមួយ រុស្ស៊ី បន្ទាប់ពីបានប្រយុទ្ធគ្នា ៤ ថ្ងៃ ក្នុងពេលដែល កងទ័ពអ៊ុយក្រែន យល់ថា កងទ័ពរុស្ស៊ី បានបន្ថយល្បឿននៃការវាយលុក។
គណៈប្រតិភូរុស្ស៊ី និង អ៊ុយក្រែន ថ្ងៃនេះនឹងជួបចរចាគ្នានៅឯ Pripyat របស់ បេឡារូស នៅពេលយុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី ៥។ មុននោះ ភាគីខាង បេឡារូស បានឱ្យដឹងថា គ្រប់យ៉ាងដែលរៀបចំសម្រាប់កិច្ចចរចា ត្រូវបានត្រៀមរួចរាល់ហើយ។
ក្រោយការប្រយុទ្ធច្រើនថ្ងៃ បច្ចុប្បន្ន រុស្ស៊ី ទំនងជាបានប្ដូរយុទ្ធសាស្ត្រ ព្រោះតែការវាយសម្រុកត្រូវបានឆ្លើយតបយ៉ាងខ្លាំងក្លាពី កងទ័ពអ៊ុយក្រែន។ ពេលនេះ រុស្ស៊ី កំពុងឡោមព័ទ្ធទីក្រុងធំៗ និងប្រើប្រាស់កាំភ្លើងធំដើម្បីបន្តក់គ្រាប់លើគោលដៅ។
ក្នុងគ្រាដែលលោកខាងលិច ប្រកាសផ្ដល់អាវុធធុនធ្ងន់បន្តទៀតដល់ អ៊ុយក្រែន និងដាក់ទណ្ឌកម្មនានាលើ រុស្ស៊ី ទាំងសម្តេចប៉ាប ហ្វ្រង់ស៊ីស ទាំងសម្ដេចសង្ឃ ដាឡៃ ឡាម៉ា ក៏សុទ្ធតែបានអំពាវនាវឱ្យគ្រប់ភាគីឈប់បាញ់ និងស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់វិបត្តិនៅ អ៊ុយក្រែន។