យន្តហោះដឹកជញ្ជូនធំជាងគេក្នុងពិភពលោក An-២២៥ ត្រូវបានបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ រុស្ស៊ី សំដៅលើព្រមានយន្តហោះ Antonov ដែលមានចម្ងាយ ៧ គីឡូម៉ែត្រ ទៅទិសពាយព្យនៃរដ្ឋធានីកៀវ។
ក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិ Ukroboronprom កាលពីថ្ងៃទី ២៧ កុម្ភៈ បានឱ្យដឹងថា យន្តហោះដឹកជញ្ជូន An-២២៥ ត្រូវបានបាញ់កម្ទេចនៅឯព្រលានយន្តហោះនៅក្នុងទីរួមស្រុក Hostomel ក្នុងខេត្តកៀវ ដែលជាតំបន់ជុំវិញ រដ្ឋធានីកៀវ ប៉ុន្តែ មិនរួមបញ្ចូលទាំង រដ្ឋធានី។
នេះគឺជាយន្តហោះ An-២២៥ ដំបូង និងតែមួយគត់ដែលត្រូវបានផលិត និងមានរហ័សនាមថា Mriya មានន័យថា «សុបិន» ក្នុងភាសាអ៊ុយក្រែន។ An-២២៥ ដែលមានបណ្ដោយ ៨៤ ម៉ែត្រនេះ អាចដឹកជញ្ជូនទំនិញ ២៥០ តោន និងមានល្បឿន ៨៥០ គីឡូម៉ែត្រ/ម៉ោង។
«រុស្ស៊ី បានបំផ្លាញ Mriya ប៉ុន្តែ ពួកគេនឹងមិនអាចបំផ្លាញសុបិនរបស់យើង អំពី ប្រទេសអឺរ៉ុបមួយដ៏ខ្លាំងក្លា សេរីភាព និងប្រជាធិបតេយ្យ» រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ថ្លែងដូច្នេះ។
រូបភាពពីផ្កាយរណបរបស់ Maxar Technologies និងទិន្នន័យពីទីភ្នាក់ងារអវកាសអាម៉េរិក ណាសា ក៏បានបញ្ជាក់អំពីព័ត៌មានខាងលើ។