មេដឹកនាំរបស់ សាធារណរដ្ឋឆេឆេនី លោក រ៉ាមហ្សាន កាឌីរូវ (Ramzan Kadyrov) ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ ប្រធានាធិបតី ពូទីន បញ្ជាក់ថា ប្រទេសនេះបានបញ្ជូនទ័ពទៅកាន់ អ៊ុយក្រែន។
«កងកម្លាំងត្រូវបានបំពាក់អាវុធគ្រប់គ្រាន់ មិនទាន់រងការខូចខាតអ្វីឡើយ ហើយដណ្ដើមបានមូលដ្ឋានយោធាមួយចំនួនពី អ៊ុយក្រែន» លោក កាឌីរូវ អះអាងដូច្នេះ។
មេដឹកនាំរបស់ប្រទេសខាងលើ បន្ថែមថា ការដណ្ដើមកាន់កាប់ទីក្រុង ដូចជា កៀវ និង ខារកូវ មិនមែនជាបញ្ហាចោទ ប៉ុន្តែ ភារកិច្ចគឺការធ្វើយុទ្ធនាការមួយប្រកបដោយការប្រុងប្រយ័ត្ន និងចៀសវាងការស្លាប់។